ការធ្វើតេស្តរកមើលជំងឺ Down Syndrome ឬជំងឺឡប់សាតិ គឺអាចធ្វើបានក្នុងត្រីមាសទី១ និងទីពីរនៃការមានផ្ទៃពោះ។ តេស្តទាំងនេះនឹងប្រាប់អ្នកបើសិនជាកូនមានការប្រឈមនឹងជំងឺ Down Syndrome នេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺ Down Syndrome គឺជាជំងឺដំណរពូជមួយប្រភែទដែលកើតឡើងភ្លាមៗក្នុងពេលមានផ្ទៃពោះជាពិសេសក្នុងពេលដែលអំប្រ៊ីយ៉ុងចាប់រៀបចំខ្លួនជាកូនមនុស្សតែម្តង។ ធម្មតា មនុស្សទូទៅមានក្រូម៉ូសូម ២៣គូ ប៉ុន្តែក្មេងដែលមានជំងឺ Down Syndrome មាន ២៣គូដែរ ប៉ុន្តែគូទៅ២១ ស្រាប់តែមានក្រូម៉ូសូម៣ទៅវិញ។
ការធ្វើតេស្តក្នុងត្រីមាសដំបូង
ការធ្វើតេស្តនេះរួមមាន ការធ្វើតេស្តឈាម និងការថតអេកូ។ ស្រ្តីនឹងត្រូវធ្វើតេស្តដោយការថតអេកូចំនួនពីរដងក្នុងពេលចាប់ផ្តើមមានផ្ទៃពោះដូចជា៖
- មានផ្ទៃពោះនៅចន្លោះសប្តាហ៍ទី ៨ ទៅទី១៤ ដើម្បីកំណត់អាយុ
- Nuchal Translucency Scan (ជាការថតអេកូពិសេសមួយប្រភេទដើម្បីរកជំងឺ Down Syndrome) ដែលធ្វើនៅចន្លោះសប្តាហ៍ទី ១១ និងទី ១៣ និង ថ្ងៃទី៦ នៃការមានផ្ទៃពោះ (ពេលខ្លះអាចនិយាយថាធ្វើនៅសប្តាហ៍ទី១២)។
បើសិនជាអ្នកជ្រើសរើសការរកមើលជំងឺ Down Syndrome ការថតអេកូដោយកំណត់អាយុកូន និង Nuchal Translucency Scan អាចធ្វើឡើងក្នុងពេលតែមួយតែម្តងបាន នៅចន្លោះសប្តាហ៍ទី១១ និងទី១៣។
ចំពោះការធ្វើតេស្តឈាមវិញគឺធ្វើនៅអាយុគ័រ ៩ ទៅ ១២សប្តាហ៍។ តេស្តឈាមនេះនឹងវាស់ទៅលើកម្រិតអ័រម៉ូនពីរប្រភេទខុសៗគ្នាដែលកើនឡើងក្នុងពេលមានផ្ទៃពោះ។ នៅពេលរកឃើញមានបញ្ហាជំងឺហ្សែនណាមួយ អ័រម៉ូនទាំងនេះនឹងកើនឡើងមិនធម្មតាជាមិនខាន។
ការធ្វើតេស្តនៅត្រីមាសទី២
បើសិនជាអ្នកមិនអាចធ្វើតេស្តពីរមុខខាងលើក្នុងត្រីមាសដំបូងតែនោះ អ្នកក៏នៅតែអាចធ្វើតេស្តឈាមផ្សេងមួយទៀតនៅចន្លោះសប្តាហទី ១៤ ទៅ២០ដែរ។
តេស្តនេះហៅថា Triple Test ឬ Maternal Serum Screening (MSS) ដែលធ្វើឡើងដើម្បីវាស់នូកម្រិតប្រូតេអ៊ីនដែលមានជាប់ទាក់ទងនឹងការមានផ្ទៃពោះ។ ចំពោះលទ្ធផលរបស់វាក៏នឹងជួយបញ្ជាក់បន្ថែមថាអាចនឹងមានជំងឺ Down Syndrome ឬអត់។
តេស្តដើម្បីកំណត់រោគវិនិច្ឆ័យកាន់តែច្បាស់
បើសិនជាលទ្ធផលនៃការធ្វើតេស្តខាងលើបញ្ជាក់ថា អ្នកកំពុងតែមានការប្រឈមនឹងកូនកើតជំងឺ Down Syndrome មែននោះ គ្រូពេទ្យនឹងពន្យល់ប្រាប់អ្នក ហើយក៏ជួយសម្រេចចិត្តថាតើអ្នកត្រូវធ្វើតេស្តបន្ថែមទៀតឬអត់។ ព្រោះតេស្តមួយទៀតនឹងជួយបញ្ជាក់ច្បាស់អំពីចម្លើយថាមានជំងឺឬអត់ហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តេស្តនោះមានឈ្មោះថា Aminocentesis ឬ Chorionic Villus Sample ដែលគេតម្រូវបូមទឹកភ្លោះទៅពិនិត្យ៕