ដបទឹកញ៉ាំសម្រាប់ប្រើប្រាស់ម្តងទៀតច្រើនតែជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ។ ប៉ុន្តែដោយសារតែមេរោគអាចរស់នៅក្នុងមជ្ឈដ្ឋានដែលមានសំណើម ដូច្នេះយកល្អគួរតែលាងសម្អាតដបទឹកនេះឲ្យបានស្អាតល្អសិនចាំយកទៅដាក់ទឹកប្រើឡើងវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ គឺជាវិធីខ្លះៗដែលអ្នកអាចធ្វើបានដើម្បីលាងសម្អាតដបទឹកដើម្បីប្រើប្រាស់ឡើងវិញ៖
- ចូរបើកគ្របដបទឹក ហើយបង្ហូរទឹកចូលទៅក្នុងដបទឹកនោះដើម្បីលាងអ្វីៗខាងក្នុងនោះចេញពីបាតដល់គម្រប
- ចូរលាងសម្អាតបន្ថែមជាមួយនឹងទឹកសាប៊ូ ឬទឹកសម្លាប់មេរោគ ហើយលាងសម្អាតជាមួយទឹកធម្មតាឡើងវិញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើប្រាស់ថ្នាំលាងសម្អាតដែលត្រូវបានបង្កើតឡើងដើម្បីលាងដបទឹក (បើសិនជាមាន)៕