ក្លនកើតឡើងនៅពេលផ្នែកណាមួយនៃរាងកាយមានការលោយ ឬលូតចេញពីជញ្ជាំងសាច់ដុំ ឬជាលិកាដែលផ្ទុក ឬគ្រប់គ្រងវាឲ្យនៅមួយកន្លែង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចាប់តាំងពី ការចុះខ្សោយរបស់សាច់ដុំ រហូតដល់ការប្រឹងម្តងហើយម្តងទៀតនៃតំបន់ពោះ និងគ្រលាន (ប្រឹងជុះ ឬបន្ទោបង់) ក្លនអាចមានមូលហេតុរបស់វាច្រើនយ៉ាងថែមទៀត។ ដើម្បីបង្ការបញ្ហាក្លននេះ យកល្អគួរតែប្រើវិធីដូចខាងក្រោមនេះ៖
- រក្សាទម្ងន់ឲ្យមានសុខភាពល្អ។ ចូរញ៉ាំអាហារដែលផ្តល់សុខភាព និងហាត់ប្រាណគ្រប់គ្រាន់
- ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិដើម្បីចៀសវាងការទល់លាមក
- ចូររក្សាជំហឲ្យបានត្រឹមត្រូវក្នុងការលើករបស់ធ្ងន់ៗ
- ចូរពិគ្រោះជាមួយគ្រូពេទ្យនៅពេលមានអាការៈក្អក ឬកណ្តាសជាប់រហូត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរកុំជក់បារី ព្រោះជក់បារីអាចនាំឲ្យក្អករហូតដល់កើតជាក្លនបាន៕