របបអាហារបែបសម្រកទម្ងន់មានច្រើនប្រភេទខុសៗគ្នា ហើយវាក្នុងនោះក៏មានប្រភេទរបបអាហារមានជាតិប្រូតេអ៊ីនខ្ពស់ផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីការពិតមួយដែលថា របបអាហារសម្រកទម្ងន់មិនមានប្រសិទ្ធភាពនោះ ការបញ្ចូលប្រូតេអ៊ីនច្រើនៗពេកក្នុងរបបអាហារប្រចាំថ្ងៃ អាចបណ្តាលឲ្យមានបញ្ហាជាច្រើនកើតឡើង ហើយពេលខ្លះក៏អាចដល់ថ្នាក់គ្រោះថ្នាក់ដល់អាយុជីវិតផង។ អ្វីដែឡមិនអាចប្រកែងបាននោះគឺថា ប្រូតេអ៊ីនគឺជាជីវជាតិដ៏សំខាន់បំផុតមួយដែលរាងកាយត្រូវការ។ ប៉ុន្តែការផ្គត់ផ្គង់ប្រូតេអ៊ីនច្រើនជាងតម្រូវការ អាចបណ្តាលឲ្យមានបញ្ហាខាងក្រោមនេះបាន៖
ឡើងទម្ងន់
ទោះបីជាមានមនុស្សជាច្រើននិយាយថា របបអាហារសម្រកទម្ងន់ដែលមានប្រូតេអ៊ីនខ្ពស់ អាចជួយសម្រកទម្ងន់បានមែនក៏ដោយ តែវាមិនមានប្រសិទ្ធភាពបែបនេះរយៈពេលយូរឡើយ។ មិនមានមនុស្សច្រើនដឹងថា ប្រូទេអ៊ីនជាច្រើននឹងបំលែងទៅជាខ្លាញ់ទេនៅពេលវាចូលទៅក្នុងរាងកាយហើយ។ ហេតុដូច្នេះហើយទើបការបញ្ចូលប្រូតេអ៊ីនច្រើនពេកទៅក្នុងរបបអាហារអាចបង្កជាការធាត់ច្រើនជាងស្រកទម្ងន់។
ទល់លាមក
ប្រភពអាហារប្រូតេអ៊ីនជារុក្ខជាតិច្រើនណាស់ដែលយើងអាចរកបាន ហើយវាក៏ផ្ទុកទៅដោយជាតិសរសៃដែលសំខាន់សម្រាប់ប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អបានដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺថា មនុស្សភាគច្រើនដែលជ្រើសរើសរបបអាហារមានជាតិប្រូតេអ៊ីនខ្ពស់គឺយកតែសាច់តែប៉ុណ្ណោះ ដូចជា សាច់គោ សាច់ជ្រូក ឬសាច់ចៀមជាដើម។ ដូច្នេះរឿងនេះពិតជាងាយនឹងនាំឲ្យទល់លាមកខ្លាំងណាស់។
ការខ្សោះជាតិទឹក
ការបំបែក ឬរំលាយជាតិប្រូតេអ៊ីនក្នុងរាងកាយអាចបណ្តាលឲ្យផលិតជាកាកសំណល់ជាច្រើនដែលត្រូវការបញ្ចេញចោល។ ដើម្បីបញ្ចេញកាកសំណល់ដ៏ច្រើននេះបាន តម្រងនោមត្រូវការធ្វើការកាន់តែខ្លាំង ហើយក៏ត្រូវនោមកាន់តែច្រើនផងដែរ។ បញ្ហានោះគឺថា កាលណានោមកាន់តែច្រើន កាន់តែងាយបង្កជាការខ្សោះជាតិទឹកបាន។
ខូចតម្រងនោម
ដើម្បីឲ្យតម្រងនោមច្រោះ ឬបញ្ចេញចោលកាកសំណល់របស់ប្រូតេអ៊ីនយ៉ាងច្រើនចេញពីក្នុងរាងកាយ វាត្រូវការធ្វើការកាន់តែខ្លាំងជាងធម្មតា ដូច្នេះប្រព័ន្ធចម្រោះទឹកនោមអាចនឹងងាយទៅជាខូចខាតបាន បើសិណជាសកម្មភាពបែបនេះនៅតែបន្តទៅមុខច្រើនពេក។ កាលណាតម្រងនោមមានការខូចខាតហើយ នោះជីវិត ក៏ដូចជាសុខភាពទាំងមូលនឹងរងភាពគ្រោះថ្នាក់ជាមិនខាន។
ជំងឺបេះដូងសរសៃឈាម
តើការទទួលបានចង្កេះអង្ក្រង ឬរួមតូចស្អាតបានប្រយោជន៍អ្វីទៅបើសិនជាសរសៃឈាមអាក់ទែកក្នុងខ្លួនរងការស្ទះធ្ងន់ធ្ងរទៅហើយនោះ? បញ្ហាមួយក្នុងចំណោមបញ្ហាធ្ងន់ធ្ងរភាគច្រើននៃការញ៉ាំអាហារសម្រកទម្ងន់ដែលមានជាតិប្រូតេអ៊ីនខ្ពស់នោះគឺ ត្រូវញ៉ាំអាហារដែលមានខ្លាញ់ Saturated Fat និងកូឡេស្តេរ៉ុលអាក្រក់តែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) របបអាហារបែបនេះគឺផ្តល់ផលអាក្រក់ខ្លាំងដល់ប្រព័ន្ធបេះដូងសរសៃឈាម ដោយធ្វើឲ្យលើសសម្ពាធឈាម និងកកកុញកំណកលើជញ្ជាំងសរសៃឈាមអាក់ទែបាន៕