បឺរសណ្ដែកដីកំពុងទទួលបានការពេញនិយមជាខ្លាំងដោយសាររសជាតិឆ្ងាញ់ក្លិនឈ្ងុយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្នុងកម្រិតសមល្មមបឺរសណ្ដែកដីក៏ល្អចំពោះសុខភាពផងដែរដោយជួយទប់ស្កាត់ជំងឺជាច្រើន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការទទួលទានបឺរសណ្ដែកដី ៖
១. បង្កើនថាមពលរាងកាយ
នោះក៏ព្រោះតែបឺរសណ្ដែកដីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងជាតិខ្លាញ់សុខភាពល្អដែលផ្ដល់ថាមពលបន្ថែមដល់រាងកាយ។
២. ទប់ស្កាត់មហារីក
បឺរសណ្ដែកដីជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ B-sitosterol ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺមហារីក ជាពិសេសជំងឺមហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ និងជំងឺមហារីកសុដន់។ ការទទួលទានបឺរសណ្ដែកដីនិងសណ្ដែកដីអាចកាត់បន្ថយជំងឺមហារីកពោះវៀនធំចំពោះស្ត្រី។
៣. ជួយអោយស្រកទម្ងន់
នោះក៏ព្រោះតែបឺរសណ្ដែកដីមានផ្ទុកជាតិសសៃនិងប្រូតេអ៊ីនដែលជួយអោយឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរ។
៤. បង្កើនសុខភាពខួរក្បាលនិងទប់ស្កាត់ជំងឺភ្លេចភ្លាំង
នោះក៏ព្រោះតែបឺរសណ្ដែកដីមានផ្ទុកសារធាតុ niacin ដែលល្អសម្រាប់សុខភាពខួរក្បាលនិងកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងបានយ៉ាងប្រសើរ។
៥. ល្អសម្រាប់សុខភាពបេះដូង
នោះក៏ព្រោះតែបឺរសណ្ដែកជាប្រភពនៃខ្លាញ់ monounsaturated fat ដែលល្អសម្រាប់សុខភាពបេះដូង៕