ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារមិនឲ្យទងសុករុំកកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយគួរតែចាប់ផ្តើមហាត់ប្រាណ ដោយអាចដើរ ឬធ្វើចលនាមួយចំនួនដែលស្រាលៗ ដោយមិនគួររត់ លោត ឬធ្វើចលនាធ្ងន់ៗទេ។ ការធ្វើចលនា នឹងអាចធ្វើឲ្យសុខភាពអ្នកម្តាយរឹងមាំ ហើយសុខភាពកូនក៏រឹងមាំដែរ។ ដូចនេះ ទងសុកនឹងមិនងាយរុំកកូនឡើយ។
- ប្រសិនជាអ្នកម្តាយ មិនចង់ឲ្យទងសុករុំកកូនក្នុងផ្ទៃ អ្នកគួរតែចូលគេងពីព្រលឹម មិនគួរតែងចូលគេងយប់ជ្រៅទេ ព្រោះការចូលគេងយប់ជ្រៅមិនល្អចំពោះសុខភាពកូនឡើយ។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ហើយក្រោកពីព្រលឹម ទើបល្អចំពោះសុខភាពកូន។
- អ្នកម្តាយគួរតែគេងឲ្យបានល្អ ដោយមិនគួរគេងខុសរបៀបទេ ព្រោះការគេងខុសរបៀបរបប នឹងអាចធ្វើឲ្យទងសុកកូនក្នុងផ្ទៃរុំព័ទ្ធករបស់គេបានយ៉ាងងាយ។ ដូចនេះ អ្នកម្តាយគួរតែគេងមកចំហៀងខាងឆ្វេង ទើបល្អចំពោះកូន។
- អ្នកម្តាយគួរតែដកដង្ហើមឲ្យបានល្អ មិនគួរដកដង្ហើមដោយតក់ក្រហល់នោះទេ ព្រោះនៅពេលដែលអ្នកដកដង្ហើមញាប់ពេក នឹងធ្វើឲ្យកូនខ្វះអុកស៊ីសែន នោះកូននឹងរើចុះឡើងខ្លាំងក្នុងទឹកភ្លោះ ដោយធ្វើឲ្យទងសុកនោះអាចរុំកកូនបានយ៉ាងងាយ។ ដូចនេះ អ្នកម្តាយគួរតែរក្សាចិត្ត និងអារម្មណ៍ឲ្យស្ងប់ ទើបមិនប៉ះពាល់ដល់ការដកដង្ហើម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)