ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការលាបសក់ដែលធ្វើឲ្យអ្នកមិនកើតមហារីក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកសម្រេចចិត្តលាបសក់ អ្នកគួរតែជ្រើសរើសថ្នាំដែលល្អ មិនគួរប្រើថ្នាំធម្មតា ឬមានតម្លៃថោកទេ ព្រោះអាចបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួន។ ដូចនេះ ថ្នាំលាបសក់ដែលល្អគឺចាំបាច់ណាស់។ ជាពិសេស អ្នកគួរតែធ្វើការសាកល្បងថាតើប្រតិកម្មជាមួយនឹងស្បែកអ្នកឬទេ។
- នៅពេលដែលអ្នកលាបសក់ អ្នកគួរតែឲ្យថ្នាំសក់នោះប៉ះត្រូវស្បែកក្បាលអ្នកកាន់តែតិចកាន់តែល្អ ព្រោះបើថ្នាំនោះត្រូវស្បែកក្បាលអ្នកច្រើន នឹងអាចធ្វើឲ្យអ្នកកើតមានបញ្ហាដោយមិនដឹងខ្លួន។ បើធ្ងន់ធ្ងរ អាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀន និងថ្លើមអ្នកទៀតផង។
- ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរលាបសក់ទេ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អ ថែមទាំងអាចធ្វើឲ្យកូនខ្វះរូបរាងទៀតផង។ បើធ្ងន់ធ្ងរ អ្នកអាចបាត់បង់កូនគ្រប់ពេល។
- ក្រោយពេលដែលអ្នកលាបសក់រួចចំនួន២ ទៅ៣ថ្ងៃ អ្នកគួរតែកក់សក់ចេញម្តង សម្អាតស្បែកក្បាលអ្នកឲ្យស្អាត ដោយមិនគួរឲ្យថ្នាំនៅបន្សល់ទុកលើនោះយូរពេកទេ ព្រោះអាចធ្វើឲ្យសុខភាពអ្នកកើតមានបញ្ហាបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)