ប្រសិនជាអ្នកញ៉ាំច្រើនហួសកម្រិតក្នុងពេលភ្ជុំក្នុងពេលដើរលេង អ្នកអាចពិសារបន្លែ៣មុខនេះឲ្យច្រើនបាន ព្រោះអាចធ្វើឲ្យរាងអ្នកស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្ពៃបូកគោ ជាបន្លែដែលអាចជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ ព្រោះក្នុងនោះមានផ្ទុកសារធាតុជាច្រើន ថែមទាំងមានផ្ទុកវីតាមីនជាច្រើនប្រភេទ ដែលធ្វើឲ្យអ្នកងាយស្រួលរំលាយអាហារ។ ដូចនេះ ទោះជាអ្នកពិសារច្រើនយ៉ាងណា ក៏អាចបត់ជើងចេញមកវិញអស់ដែរ ធ្វើឲ្យអ្នកមិនងាយធាត់ឡើយ។
- ការ៉ុត ក៏អ្នកគួរតែបរិភោគដែរ ព្រោះក្នុងនោះក៏មានផ្ទុកសារធាតុដែលអាចជួយកំចាត់កោសិកាមហារីក ជួយកំចាត់មេរោគ ជួយបញ្ចុះកាឡូរី ជួយទប់មិនឲ្យសម្ពាធឈាមឡើងខ្ពស់ ថែមទាំងអាចជួយការពារមិនឲ្យអ្នកកើតគ្រួសក្នុងតម្រង់នោមទៀត។ ដូចនេះ អ្នកអាចពិសារឆៅ ឬចម្អិនបាន ព្រោះវាអាចជួយថែរាង ថែមទាំងអាចជួយការពារសុខភាពរបស់អ្នកផងដែរ។
- សណ្តែកបណ្តុះ អ្នកគួរតែបរិភោគ ព្រោះវាអាចជួយមិនឲ្យអ្នកកើតមហារីក ជួយអ្នកឲ្យងាយស្រួលបត់ជើងតូច និងធំ ថែមទាំងជួយឲ្យខួរក្បាលអ្នកដំណើរការបានល្អ។ ដូចនេះ អ្នកអាចបរិភោគបន្លែ៣ប្រភេទនេះបាន ដើម្បីសុខភាព និងរូបរាងរបស់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)