រឿងពិតប្រាកដដែលពិបាកនឹងទទួលយកនេះមិនមែនមានតែមនុស្សប្រុសទេ សូម្បីតែស្រ្តីគ្នាឯងក៏យល់ច្រឡំអំពីទ្វារមាសនេះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការយល់ច្រឡំទាំងនេះគឺជាហេតុផលដ៏ធំមួយដែលធ្វើឲ្យទ្វារមាសរបស់មនុស្សស្រីក្លាយទៅជាសរីរាង្គដែលគេទាំងតែចង់ដឹង ចង់លឺបំផុតដែរ។ បញ្ហាទំនៀមទម្លាប់របស់ប្រជាជនមួយចំនួនតែងតែមានបញ្ហាយល់ច្រឡំនេះតែម្តង។ យ៉ាងណាមិញ មានការយល់ខុសមួយចំនួនអំពីទ្វារមាសស្រ្តី ដែលអ្នកត្រូវតែឈប់ជឿទៀតដូចជា៖
ទី១៖
បើសិនជាទ្វារមាសស្រ្តីរលង់ មានន័យថា នាងធ្លាប់រួមភេទច្រើនដងហើយ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺថា បុរសជាច្រើននៅតែមានជំនឿទៅលើភាពមានព្រហ្មចារីយ៍របស់ស្រ្តី និងមាននិន្នាការចង់បានវាទៀតបើសិនជាទ្វារមាសស្រ្តីមិននៅតឹង។ យ៉ាងណាមិញ ជំនឿងនេះពិតជាខុសទាំងស្រុងហើយ។ ទ្វារមាសរបស់មនុស្សស្រីមិនអាចកែប្រែទំហំ ឬរូបរាងដោយសារតែនាងបានរួមភេទច្រើនដងនោះទេ ហើយវាក៏មិនមែនដោយសារតែលិង្គមនុស្សប្រុសទ្វើឲ្យទ្វារមាស្រ្តីតឹងឡើយ តែដោយសារតែសាច់ដុំរបស់ទ្វារមាសមានភាពបត់បែនខ្ពស់ និងអាចត្រឡង់មករងសភាពដើមវិញ។
ទី២៖
ស្រ្តីមានរាងតូច ឬមាឌតូចស្តើង គឺមានទ្វារមាសតឹងជាង។ ជំនឿមួយនេះគឺខុសពីការពិតខ្លាំងណាស់ ខណៈពេលដែលស្រ្តីមានមាឌតូចស្តើងគឺមិនមានទ្វារមាសតូច ឬតឹងជាងស្រ្តីដែលខ្ពស់ឡើយ។ ទ្វារមាសស្រ្តីគ្រប់គ្នាគឺមានភាពយឺត និងអាចបត់បែនគ្រប់គ្រាន់ក្នុងពេលរួមភេទទោះបីជាលិង្គដែលប្រើនោះតូច ឬធំក៏ដោយ។
ទី៣៖
ទោះបីជាទ្វារមាសដែលមានសុខភាពល្អហើយក៏មានធំក្លិនស្អុយដែរ។ ជំនឿមួយនេះអាចបញ្ជាក់ថាជារឿងគ្រោះថ្នាក់មួយសម្រាប់សុខភាពស្រ្តី ព្រោះថាការធំក្លិនស្អុយមិនមែនជាអាការៈមានសុខភាពល្អចំពោះទ្វារមាសឡើយ។ អ្នកជំនាញខាងរោគស្រ្តីនិយាយថា មូលហេតុចំបងដែលនាំឲ្យទ្វារមាសស្រ្តីធំក្លិនអាក្រក់គឺការបង្ករោគដោយបាក់តេរី ផ្សិត ឬជំងឺកាមរោគនៅទ្វារមាសនោះ និងការកង្វះអនាម័យ។
ទី៤៖
ការហូរទឹករំអិលចេញពីទ្វារមាសមិនមែនជារឿងធម្មតាទេ។ នេះគឺជាជំនឿមួយផ្សេងទៀតដែលខុសទាំងស្រុងតែម្តង។ ការហូរទឹករំអិលចេញពីទ្វារមាសគឺជារឿងធម្មតា ហើយក៏មានសុខភាពល្អដែរ។ សម្រាប់ការបញ្ចេញទឹករំអិលពីក្នុងទ្វារមាសនឹងអាចប្រែប្រួលទៅតាមវដ្តរដូវ ហើយកាលណាវាមានលក្ខណៈដូចទឹកដោះគោ នោះវាគ្មានអ្វីដែលត្រូវបារម្ភឡើយ។ យ៉ាងណាមិញ បើសិនជាទឹករំអិលនោះមានធំក្លិនស្អុយខ្លាំង និងមានពណ៌បៃតង លឿង ឬប្រេះ អ្នកគួរតែទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាលហើយ។
ទី៥៖
បើសិនជានាងនៅហ្ស៊ីន សន្ទះព្រហ្មចារីយ៍របស់នាងនឹងមិនរហែកឡើយ។ តើគួរជឿរឿងនេះដែរទេ? ប៉ុន្តែមិនមែនស្រ្តីនៅហ្ស៊ីនទាំងអស់សុទ្ធតែមិនរហែកសន្ទះព្រហ្មចារីយ៍នោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ព្រោះថា វាអាចនឹងរហែកគ្រប់ពេលតាមរយៈការលេងកីឡា ឬធ្វើសកម្មភាពផ្សេងៗដូចជាជិះកង់ ការរាំ ឬសូម្បីតែការដាក់ឆ្នុកសម្លីអនាម័យក៏អាចបណ្តាលឲ្យវារហែកបានដែរ៕