Join with Health.com.kh on Telegram

តើអ្នកមានដឹងទេថា ក្នុងតម្រងនោមរបស់មនុស្សយើងម្នាក់ៗមានកញ្ជ្រែងច្រោះទឹកនោមជាង ២លានដែរទេ ដែលវាមានសមត្ថភាពច្រោះឈាមទៅជាទឹកនោមរហូតដល់ ៣ ទៅ៤លីត្រជារៀងរាល់ ៥នាទី ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តម្រងនោមដើរតួនាទីសំខាន់ណាស់សម្រាប់ថែរក្សាសុខភាពរបស់រាងកាយ។ វាមិនត្រឹមតែជួយលាងសម្អាតឈាមទេ តែថែមទាំងរក្សាតុល្យភាពជាតិប្រៃ និងជាតិរ៉ែត្រឹមត្រូវក្នុងរាងកាយទៀត។ 

ការខ្សោយតម្រងនោមស្រួចស្រាវ គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលបញ្ជាក់ថា តម្រងនោមអ្នកឈប់ច្រោះឈាមហើយ ដូច្នេះវានឹងធ្វើឲ្យជាតិពុលកើនឡើងក្នុងខ្លួនខ្លាំងរហូតដល់បាត់បង់ជីវិតក៏មាន។ 

នៅពេលយើងនិយាយដល់សុខភាព អ្នកគួរតែដឹងឲ្យបានច្រើននូវអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុសប្រក្រតីក្នុងរាងកាយ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃជំងឺខ្សោយតម្រងនោម។ បើសិនជាអ្នកសង្កេតឃើញថា មានអាការៈទាំងនេះមែន យកល្អវាគួរតែដល់ពេលពិគ្រោះជាមួយគ្រូពេទ្យហើយ។

  • ការហើមនៅជើង និងប្រអប់ជើង
  • មានបញ្ហានៅផ្លូវទឹកនោមដូចជា ពិបាកនោម ត្រូវការប្រឹកនៅពេលនោម ទឹកនោមស្លេក ឬខាប់ នោមចេញតិចៗ ទឹកនោមមានពពុះ ចេះតែចង់នោមនៅពេលយប់
  • ស្បែកឡើងកន្ទួលរមាស់
  • អស់កម្លាំងជាញឹកញាប់ និងខុសធម្មតា
  • ពិបាកដកដង្ហើម
  • ក្នុងមាត់មានរសជាតិដូចដែក
  • ឈឺចាប់នៅខ្នងផ្នែកខាងលើ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • មិនអាចផ្ចង់អារម្មណ៍បាន ក្អួតចង្អោ និងវិលមុខ៕