បើសិនជាអ្នកកំពុងតែប្រើថ្នាំតាមវេជ្ជបញ្ជា អ្វីដែលចម្លែកនឹងអាចកើតឡើងចំពោះថ្នាំបីរប្រភេទខាងក្រោមនេះ ជាពិសេសវាប៉ះពាល់ដល់ការចងចាំ និងភាពវ័យឆ្លាតរបស់មនុស្សតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ថ្នាំប្រភេទប្រឆាំង

បើសិនជាអ្នកប្រើថ្នាំដែលផ្តើមចេញជាអក្សរប្រឆាំង ដូចជាថ្នាំប្រឆាំងអាឡែហ្ស៊ី ប្រឆាំងការបាក់ទឹកចិត្ត ប្រឆាំងនឹងបញ្ហាផ្លូវចិត្ត ឬថ្នាំផ្សះនោះ វាទំនងជាប៉ះពាល់ដល់ឥទ្ធិពល Acetylcholine ក្នុងខ្លួនបាន។ សារធាតុមួយនេះគឺជាសារធាតុចម្លងសរសៃប្រសាទដំបូងគេដែលចូលរួមក្នុងការចងចាំង និងរៀនសូត្រ។ កាលណាចំនួនរបស់វាមានតិច ពិតជាបណ្តាលឲ្យមានរោគសញ្ញាជាច្រើនទាក់ទងនឹងភាពភ្លេចភ្លាំងដូចជា វង្វេងស្មារតី ស្របាំងភ្នាំង បាត់ការចងចាំ និងលឺសម្លេង ឬឃើញអ្វីដែលគេមិនឃើញ។ 

ថ្នាំងងុយគេង

ថ្នាំងងុយគេងដែលចេញដោយវេជ្ជបញ្ជាគឺជាមេបញ្ហាដ៏ធំបំផុតដែលនាំឲ្យបាត់បង់ការចងចាំតែម្តង។ អ្នកខ្លះអាចនឹងមានការគេងមមើរដើរជាដើម។ 

ថ្នាំងងុយគេងដែលចេញដោយវេជ្ជបញ្ជាត្រូវបានគេរកឃើញថា មានលក្ខណៈគ្នាស្រដៀងគ្នានឹងអ្នកគេងដោយសារស្រវឹង ឬសន្លប់ដែរ។ 

ថ្នាំបញ្ចុះជាតិខ្លាញ់ Statin

ថ្នាំបញ្ចុះជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលទាំងនេះប្រហែលជាថ្នាំដ៏អាក្រក់បំផុតមួយសម្រាប់ខួរក្បាលតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការបាត់បង់ការចងចាំឥឡូវនេះក៏មានដាក់នៅក្នុងក្រដាសបញ្ជាក់អំពីផលរំខានរបស់វាដែរ៕