អាស៊ីតអ៊ុយរិកពិតជាបង្កបញ្ហាដល់សុខភាពច្រើនណាស់ ហើយមុនពេលអាស៊ីតនេះក្លាយទៅជាគ្រីស្តាល និងចាប់ផ្តើមកកកុញក្នុងសន្លាក់បង្កការរលាកនោះ យកល្អគួរតែចាប់ផ្តើមផ្លាស់ប្តូររបបអាហារទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាការកាត់បន្ថយការញ៉ាំអាហារសម្បូរសារធាតុ Purine និង ចៀសវាងការញ៉ាំភេសជ្ជៈមានជាតផ្អែមច្រើនក៏ដោយ ក៏ការបង្កើនការញ៉ាំវីតាមីន C គឺជារឿងដែលត្រូវធ្វើដែរ។ យោងទៅតាមការសិក្សាមួយកាលពីឆ្នាំ ២០១១ ដែលចុះផ្សាយក្នុងសារព័ត៌មាន Arthritis Care and Research ថ្នាំបំប៉នវីតាមីន C អាចបញ្ចុះចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមបាន ហើយក៏បង្ការការកើតឡើងវិញនៃជំងឺរលាកសន្លាក់ហ្គោដដែរ។
វីតាមីន C មានសមត្ថភាពជា Uricosuric ដែលអាចបង្កើនការលាងសម្អាតអាស៊ីតអ៊ុយរិកតាមតម្រងនោមបាន ដូច្នេះវាក៏ជួយកាត់បន្ថយចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមបានដែរ។ វាដើរតួនាទីជាអ្នកបឺតស្រូបអាស៊ីតអ៊ុយរិកនៅតម្រងនោម និងបង្កើនការច្រោះទឹកនោម ព្រមទាំងពង្រីកសរសៃឈាមនៅតម្រងនោមទៀត។ ថ្នាំបំប៉នវីតាមីន C ដែលត្រូវបានគេស្គាល់ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លានោះក៏ជួយកាត់បន្ថយការខូចខាតដោយសាររ៉ាឌីកាលសេរីបានដែរ។
វិធីសាស្រ្តដើម្បីបង្កើនការញ៉ាំវីតាមីន C
- ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំទឹកក្រូចឆ្មាមួយកែវ ព្រោះវីតាមីន C របស់វានឹងជួយច្រោះរ៉ាឌីកាលសេរីពីក្នុងខ្លួន។ ជាមួយគ្នានេះដែរ ការផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់រាងកាយតាមរយៈការញ៉ាំទឹក នឹងបង្កើនការបញ្ចេញចោលអាស៊ីតអ៊ុយរិកដែរ។
- ចំពោះផ្លែឈើជាអាហារសម្រនដូចជា ផ្លែឈើរី បឺរីពណ៌ខៀវ ទំពាំងបាយជូ ម្នាស់ និងត្របែកក៏សម្បូរវីតាមីន C ណាស់ដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការញ៉ាំបន្លែពណ៌បៃតងដូចជា ត្រកូន ស្ពៃក្រញ៉ាញ ប្រូខូលី ឬម្ទេសប្លោក សុទ្ធតែសម្បូរវីតាមីន C ទាំងអស់។ អ្នកក៏អាចញ៉ាំវាជាស៊ុបក៏បានដែរ៕