នៅពេលយើងនិយាយដល់សុខភាពភ្នែក មនុស្សយើងភាគច្រើនតែងតែលឺរឿងនេះតាមពីក្មេងមកម្លេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយអ្វីដែលតែងតែនិយាយនោះគឺការញ៉ាំអាហារមានតុល្យភាព ពាក់វ៉ែនតាការពារការពារពន្លឺព្រះអាទិត្យ និងទៅពិគ្រោះជាមួយអ្នកជំនាញខាងសុខភាពភ្នែកតែម្តង។ ថ្វីបើវិធីសាស្រ្តទាំងនេះមានសារៈសំខាន់ដើម្បីថែរក្សាភ្នែកឲ្យមានសុខភាពល្អក៏ដោយ ក៏ការស្រាវជ្រាវាបានអះអាងថា ជីវជាតិ និងរបបអាហារសម្រាប់សុខភាពភ្នែកនៅតែជារឿងសំខាន់ និងអាចជួយបង្ការជំងឺភ្នែកបានទៀត។
ហេតុអ្វីបានជាភ្នែកដ៏មានសុខភាពល្អត្រូវការអង់ទីអុកស៊ីដង់ពិសេសរបស់ខ្លួន?
អង់ទីអុកស៊ីដង់នឹងជួយការពារជំងឺជាច្រើនដែលមិនត្រឹមអាចការពារបេះដូង និងប្រព័ន្ធភាពស៊ាំទេ តែក៏ការពារភ្នែកបានដែរ។ អង់ទីអុកស៊ីដង់ដូចជា វីតាមីន A, C និង E អាចជួយបង្ការជំងឺខូចភ្នែកដោយសារការចាស់ទៅតាមអាយុ បន្ថយការកើតជំងឺភ្នែកឡើងបាយ និងបង្ការជំងឺភ្នែកផ្សេងៗទៀត។
បន្លែ និងផ្លែឈើគឺជាប្រភពដ៏ល្អនៃអង់ទីអុកស៊ីដង់តែម្តង។ ចំពោះបន្លែ ឬផ្លែឈើដែលមានពណ៌ដឹតខ្លាំងតែងតែមានកំហាប់អង់ទីអុកស៊ីដង់ខ្លាំងដែរ។ ដូច្នេះគួរតែជ្រើសរើសបន្លែ និងផ្លែឈើណាដែលមានពណ៌ច្រើនមកទទួលទាន។
របបអាហារនិងជីវជាតិ
ការជ្រើសរើសរបបអាហារសម្បូរវីតាមីន A, C, E និងអង់ទីអុកស៊ីដង់ Lutein និង Zeaxanthin អ្នកនឹងអាចការពារសុខភាពភ្នែកបានកាន់តែយូរ។
វីតាមីន A
វីតាមីនមួយនេះមានសារៈសំខាន់ណាស់សម្រាប់មុខងារដ៏ល្អក្នុងតំបន់បាតភ្នែក។ វាក៏ជួយការពារជំងឺខ្វាក់មាន់តាមរយៈការជួយភ្នែកឲ្យសម្របខ្លួននឹងការប្រែប្រួលរបស់ពន្លឺ។ វាក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺភ្នែកដែលកើតឡើងដោយសារការចាស់ទៅតាមអាយុ និងទប់ស្កាត់ជំងឺភ្នែកឡើងបាយ ដែលជំងឺទាំងពីរនេះច្រើនតែធ្វើឲ្យខ្វាក់ភ្នែកតែម្តង។ ដូច្នេះការញ៉ាំវីតាមីន A បានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពភ្នែក។
អាហារបានពីសាច់សត្វដូចជា ស៊ុត និងសាច់ ក៏មានវីតាមីន A ដែរ។ ចំពោះទឹកដោះគោភាគច្រើនក៏មានវីតាមីន A ដែរ។
វីតាមីន C
វីតាមីន C ត្រូវបានគេរកឃើញថាមានច្រើនបំផុតក្នុងភ្នែក។ វាក៏ត្រូវបានគេស្គាល់ថាជាអង់ទីអុកស៊ីដង់មួយប្រភេទស្រដៀងគ្នានឹង Zeaxanthin និង Lutein ដែរ ក្នុងការជួយកាត់បន្ថយពន្លឺកាំរស្មីយូវី និងប្រឆាំងរ៉ាឌីកាលសេរី។
ដើម្បីបង្កើនការញ៉ាំវីតាមីន C អ្នកគួរតែព្យាយាមញ៉ាំម្ទេសប្លោក ផ្លែឈើជូរៗ និងប្រូខូលីទៅ។
វីតាមីន E
វីតាមីន E ត្រូវបានគេស្គាល់ថាជាវីតាមីនរលាយក្នុងខ្លាញ់ និងអាចបំបាត់រ៉ាឌីកាលសេរីបាន។ វាត្រូវបានគេរកឃើញច្រើនជាងគេគឺនៅក្នុងភ្នាសរបស់កោសកា ដែលជួយថែឬក្សាការទំនាក់ទំនង និងរចនាសម្ព័ន្ធរបស់កោសិកាតាមរយៈការទប់ស្កាត់ការខូចខាតដោយសាររ៉ាឌីកាលសេរី ជាពិសេកាំរស្មីយូវីតែម្តង។
ប្រភពដ៏ល្អបំផុតរបស់វីតាមីន E មានដូចជា គ្រាប់ផ្លែឈើ ប្រភេទផ្លែអាលម៉ុន គ្រាប់ធញ្ញជាតិ សណ្តែកដី និងគ្រាប់ផ្កាឈូករ័ត្ន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្លែបឺ ស៊ុត និងស្ពៃស្ពីណាចក៏សម្បូរវីតាមីន E ដែរ។
សារធាតុ Lutein និង Zeaxanthin
សារធាតុទាំងពីរនេះជាអ្នកជួយធ្វើឲ្យភ្នែកមានសុខភាពល្អតាមពីររបៀប។ ទីមួយ អាចបឺតស្រូបពន្លឺថាមពលពណ៌ខៀវខ្ពស់ដែលបង្កើតឡើងដោយរ៉ាឌីកាលសេរី និងកាំរស្មីយូវីបានយ៉ាងល្អ។ ទីពីរ អាចលុបបំបាត់រ៉ាឌីកាលសេរីតាមរយៈការចាប់វាទុកដើម្បីបង្កើតជាសារធាតុគីមីអ្វីផ្សេងទៀត។
Lutein និង Zeaxanthin មានក្នុងស៊ុត ប្រូខូលី ពោត និងអាហារបំប៉នជាដើម៕