ពណ៌បបូរមាត់អាចក្លាយទៅជាភាពទាក់ទាញដ៏អស្ចារ្យបំផុតសម្រាប់មនុស្សស្រីគ្រប់រូប ប៉ុន្តែបើសិនជាយើងមើលទៅលើពណ៌ធម្មជាតិដែលបបូរមាត់អ្នកមាននោះ ពិតជាអាចបង្ហាញនូវអាថ៌កំបាំងណាមួយរបស់វាបាន ជាពិសេសសុខភាពបុគ្គលនោះផ្ទាល់តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្កាឈូកឬស្លេក
បើសិនជាបបូរមាត់ទៅជាស្លេកជាងធម្មតា វាអាចជាសញ្ញាមួយនៃជំងឺកង្វះគ្រាប់ឈាមមិនខានទេ។ ដូច្នេះអ្នកជំនាញបានណែនាំឲ្យមនុស្សដែលមានបបូរមាត់ពណ៌បែបនេះញ៉ាំអាហារសម្បូរជាតិដែក និងវីតាមីន C។
ក្រហមខ្លាំង
បើសិនជាបបូរមាត់ទៅជាក្រហមខ្លាំងវិញ មានន័យថារាងកាយកំពុងតែប្រាប់អ្នកថា ថ្លើមកំពុងតែធ្វើការងារខ្លាំងក្លាពេកហើយ។
ស្វាយឬបៃតង
ពណ៌បបូរមាត់បែបនេះគឺជារឿងធម្មតាទេនៅពេលមានអាកាសធាតុប្រែប្រួលទៅជាត្រជាក់។ ប៉ុន្តែបើសិនជាអ្នកសម្គាល់ឃើញថា បបូរមាត់ទៅជាពណ៌បែបនេះជាប់រហូតនោះ អ្នកគួរតែទៅឲ្យពេទ្យពិនិត្យសួត និងបេះដូងហើយ។
ស្វាយចាស់
ពណ៌បែបនេះមានន័យថា កំពុងតែមានអ្វីមួយខុសប្រក្រតីក្នុងប្រព័ន្ធរំលាយអាហារហើយ។ អ្នកគួរតែញ៉ាំអាហារស្រស់ និងសម្បូរជាតិសរសៃ ជាតិរ៉ែ ព្រមទាំងចៀសវាងការញ៉ាំអាហារលឿន និងអាហារមិនផ្តល់សុខភាព។
ពណ៌ស្វាយចាស់នៅគែមៗ
បើសិនជាគែមបបូរមាត់ទៅជាមានពណ៌ស្វាយ អញនកគួរតែដឹងថា រាងកាយកំពុងតែមានវបត្តិហើយ។ ករណីបែបនេះ អ្នកនឹងសម្គាល់ដឹងថា សីតុណ្ហភាពរាងកាយក៏ផ្លាស់ប្តូរដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងតែមួយគត់ដែលអញនកអាចធ្វើបានគឺសម្រាក ញ៉ាំអាហារគ្រប់គ្រាន់ និងចៀសវាងអាហារណាដែលមានក្លិនឆួលខ្លាំង៕