ជាធម្មតា អ្នកត្រូវតែមានអាយុយ៉ាងហោចណាស់ ១៧ឆ្នាំទើបអាចមានសិទ្ធិបរិច្ចាកឈាមបាន។ បើសិនជាអ្នកអាចធ្វើបានហើយ ឈាមដែលអ្នកផ្តល់ឲ្យនោះនឹងមានតម្លៃបំផុតក្នុងការសង្គ្រោះមនុស្ស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កាកបាទក្រហមអាមេរិក បានផ្តល់នូវដំបូន្មានមួយចំនួនដើម្បីជួយឲ្យអ្នកបរិច្ចាកឈាមកាន់តែមានសុវត្ថិភាព៖
- ការបរិច្ចាកឈាម្តងអាចជួយសង្គ្រោះមនុស្សរហូតដល់ ៣នាក់ឯណោះ។ ដំណើរការណ៍នៃការបរិច្ចាកឈាមគឺមានសុវត្ថិភាព និងងាយស្រួល។
- ខណៈពេលបរិច្ចាកឈាមតែមួយមុខត្រូវស៊ីពេលប្រហែល ១០នាទីនោះ តែអ្នកគួរតែរំពឹងថាវានឹងស៊ីពេលរហូតដល់ មួយម៉ោងទៅ។
- ត្រៀមខ្លួនរួចជាស្រេចក្នុងការបរិច្ចាកឈាមតាមរយៈការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ ចូរញ៉ាំអាហារមានជីវជាតិ និងតមអាហារមានជាតិខ្លាញ់ខ្ពស់។
- ចូរប្រាកដថា ដៃអាវអ្នកបានម៉ូផុតកែងដៃហើយ។
- យកប័ណ្ឌបើកបរ ឬកាតសម្គាល់ខ្លួនសម្រាប់អ្នកបរិច្ចាកឈាម តាមខ្លួនផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកមានអារម្មណ៍ថាដូចជាមានមិនស្រួលខ្លួនទេនោះ ចូរធ្វើកំណត់កាលបរិច្ឆេតបរិច្ចាកឈាមទៅលើក្រៅវិញទៅ៕