រឿងពិតដែលមនុស្សគ្រប់គ្នាច្រើនតែដឹងនោះគឹថា ជាតិដែកជាសមាសធាតុដ៏សំខាន់សម្រាប់រាងកាយ ហើយកាលណាកង្វះជាតិដែកក្នុងខ្លួន វាអាចបង្កឲ្យមានអាការៈជាច្រើនដូចជា អស់កម្លាំង ធីងធោង វិលមុខ និងពិបាកដកដង្ហើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើអ្នកមានដឹងទេថា អាហារណាដែលប្រឆាំងការបឺតស្រូបជាដែកទៅក្នុងខ្លួនមានអ្វីខ្លះដែរទេ?
តែ
ការសិក្សារកឃើញថា តែខ្មៅ និងតែឬសឈើអាចទប់ស្កាត់ការបឺតស្រូបជាតិដែកចូលទៅក្នុងចរន្តឈាមបានចាប់ពី ៥០ ទៅ៧០ភាគរយ។ ដូច្នេះអ្នកគួរតែញ៉ាំតែនៅចន្លោះពេលញ៉ាំអាហារ និងមិនត្រូវញ៉ាំជាមួយពេលទទួលទានអាហារឡើយ។
កាហ្វេ
កាហ្វេគឺជាភេសជ្ជៈមួយផ្សេងទៀតដែលអាចរំខានដល់ការបឺតស្រូបជាតិដែកចូលទៅក្នុងចរន្តឈាមដែឬ។ នេះដោយាសរតែតែ និងកាហ្វេ ផ្ទុកទៅដោយសារធាតុ Polyphenols ដែលមាននាទីទប់ស្កាត់ការបឺតស្រូបជាតិដែកដោយផ្ទាល់តែម្តង។
សូកូឡា
នេះគឺជាដំណឹងអាក្រក់ចំពោះអ្នកអ្នកចូលចិត្តញ៉ាំសូកូឡា ហើយការសិក្សាបានរកឃើញថា សារធាតុកាកាវរបស់សូកូឡាអាចទប់ស្កាត់ការបឺតស្រូបជាតិដែករហូតដល់ ៧១ភាគរយឯណោះ។
សណ្តែកសៀង
ប្រូតេអ៊ីនដែលបានមកពីសណ្តែកសៀង ឬផលិតផលធ្វើពីសណ្តែកសៀងអាចនឹងមិនឲ្យជាតិដែកស្រូបចូលទៅក្នុងសរសៃឈាមបានតែ ព្រោះថាសារធាតុ Phytate របស់សណ្តែកសៀងតែម្តង។ សារធាតុមួយនេះមាននិន្នាការតោងជាតិដែក និងមិនឲ្យរាងកាយយកវាចូលទៅក្នុងសរសៃឈាមបាន។
កាលស្យូម
អាហារសម្បូរជាតិកាលស្យូមដូចជា ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោក៏ត្រូវបានគេស្គាល់ថាទប់ស្កាត់ការបឺតស្រូបជាតិដែកក្នុងខ្លួនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ករណីជំងឺកង្វះគ្រាប់ឈាម គួរតែញ៉ាំអាហារទាំងនេះក្នុងកម្រិតមធ្យមបានហើយ។
ស៊ុត
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន American Journal of Nutrition បានរកឃើញថា ស៊ុតក៏មានជាតិប្រូតេអ៊ីនអាចតោងនឹងជាតិដែក និងមិនឲ្យវាត្រូវបានបឺតស្រូបចូលទៅក្នុងចរន្តឈាមបានដែរ៕