ជំងឺឬសដូងបាត គឺជាការហើមប៉ោង និងរលាកទៅលើសរសៃវ៉ែនក្នុងរន្ធគូថ។ ជំងឺនេះច្រើនតែបណ្តាលមកពីការរងសម្ពាធទៅលើសរសៃវ៉ែនខាងលើក្នុងពេលបន្ទោបង់ ឬការឡើងសម្ពាធខ្លាំងក្នុងពេលមានផ្ទៃពោះ ឬបញ្ហាផ្សេងៗទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺណេះប្រហែលជាអាចកើតឡើងក្នុងរន្ធគូថ (ឬសដូងក្នុង) ឬនៅក្រោមស្បែកជុំវិញរន្ធគូថ (ឬសដូងក្រៅ)។
មធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការជំងឺឬសដូងបាតគឺធ្វើយ៉ាងណាឲ្យលាមកទៅជាទន់ និងងាយស្រួលបន្ទោបង់។ ដើម្បីបង្ការជំងឺនេះ និងកាត់បន្ថយរោគសញ្ញារបស់វា អ្នកគួរតែធ្វើទៅតាមវិធីដូចខាងក្រោមនេះ៖
ញ៉ាំអាហារសម្បូរជាតិសរសៃ
ចូរញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ ការដែលធ្វើឲ្យលាមកទន់ និងបង្កើនភាពផុសៗរបស់វា នឹងជួយចៀសវាងការដាក់សម្ពាធខ្លាំងទៅលើសរសៃឈាមរន្ធគូថ ដែលបង្កជាជំងឺឬសដូងបាតបាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែញ៉ាំអាហារសម្បូរជាតិសរសៃតិចៗសិនទៅបានហើយដើម្បីកុំឲ្យមានបញ្ហាផោមច្រើន។
ញ៉ាំច្រើន
ចូរញ៉ាំទឹកពី ៦ ទៅ៨កែវ និងភេសជ្ជៈផ្សេងៗទៀតក្នុងមួយថ្ងៃ ដើម្បីជួយឲ្យលាមកទៅជាទន់។
ប្រើប្រាស់ថ្នាំបំប៉នជាតិសរសៃ
មនុស្សភាគច្រើនមិនអាចទទួលបានជាតិសរសៃគ្រប់គ្រាន់ទៅតាមតម្រូវការប្រចាំថ្ងៃឡើយ ដោយបុរសត្រូវការ ២៥ក្រាមក្នុងមួយថ្ងៃ និងស្រ្តី ៣៨ក្រាម។ ការសិក្សាបង្ហាញថា ថ្នាំបំប៉នជាតិសរសៃអាចសម្រួលដល់រោគសញ្ញា និងការហូរឈាមដោយសារជំងឺឬសដូងបាតបាន។
កុំប្រឹងជុះ
ការប្រឹងជុះ និងទប់ការដកង្ហើមនៅពេលបន្ទោបង់ នឹងបង្កើតជាសម្ពាធកាន់តែខ្លាំងទៅលើសរសៃឈាមវ៉ែនក្នុងរន្ធគូថ។
ឆាប់ទៅបន្ទោបង់នៅពេលមានអារម្មណ៍ចង់ជុះ
បើសិនជាអ្នករងចាំមិនព្រមទៅជុះក្រោយពីមានអារម្មណ៍ចង់បន្ទោបង់ទេ លាមកអាចក្លាយទៅជារឹង និងស្ងួត ព្រមទាំងពិបាកបន្ទោបង់ណាស់។
ហាត់ប្រាណ
ចូរធ្វើខ្លួនឲ្យសកម្មដើម្បីអាចបង្ការអាការៈទល់លាមក និងបន្ថយសម្ពាធនៅលើសរសៃឈាមវ៉ែនបាន។ រឿងនេះច្រើនតែកើតឡើងនៅពេលមនុស្សយើងមានទម្លាប់ឈរ ឬអង្គុយរយៈពេលយូរ។ ការហាត់ប្រាណក៏អាចជួយសម្រកទម្ងន់ដែលនាំឲ្យកើតជំងឺឬសដូងបាតបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចៀសវាងការអង្គុយយូរ
ការអង្គុយយូរពេក ជាពិសេសនៅលើបង្គន់ អាចបង្កើនសម្ពាធទៅលើសរសៃឈាមវ៉ែនក្នុងរន្ធគូថ៕