ប្រសិនជាអ្នកជួបនឹងម្តាយក្មេក៥ប្រភេទខាងក្រោមនេះ អ្នកគួរតែចៀសកុំរៀបការជាមួយនឹងកូនប្រុសគេឲ្យសោះ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលម្តាយខាងប្រុសមានទស្សនៈមួយថា ម្តាយមានតែមួយ កូនប្រសារវិញ ចង់បានប៉ុន្មានក៏មានដែរ។ នៅពេលដែលអ្នកជួបនឹងអនាគតម្តាយក្មេកបែបនេះ អ្នកគួរតែរត់ឲ្យឆ្ងាយ ព្រោះក្រោយពេលដែលអ្នករៀបការរួច អ្នកក៏មិនអាចទទួលបានសុភមង្គលដែរ ព្រោះកូនប្រុសគេអាចស្តាប់តាមសម្តីគេគ្រប់ម៉ាត់។

2.    នៅពេលដែលអនាគតម្តាយក្មេកអ្នកមានទស្សនៈមួយទៀតថា ក្រោយពេលដែលអ្នករៀបការរួច របស់អ្នក គឺជារបស់គ្រួសារគេទាំងអស់ ដោយមិនឲ្យអ្នកយកលុយទៅចិញ្ចឹមគ្រួសារអ្នកសូម្បីតែបន្តិច។ ម្តាយក្មេកដែលមានទស្សនៈបែបនេះ អ្នកមិនគួរយកកូនប្រុសគេធ្វើជាប្តីឡើយ ព្រោះអ្នកអាចស្តាយក្រោយបាន។

3.    ប្រសិនជាម្តាយខាងប្រុសលើកសំណើមួយថា ក្រោយរៀបការរួច គេនឹងមកនៅជាមួយអ្នកទាំងពីរ ដោយត្រូវតែបន្សល់ទុកកូនសោរឲ្យគេ។ បើអញ្ចឹងមែន អ្នកមិនគួរដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយកូនគេឡើយ ព្រោះអ្នកនឹងអាចយំរាល់ថ្ងៃក្រោយពេលដែលការរួច។

4.    នៅពេលដែលអនាគតម្តាយក្មេកអ្នកមានទស្សនៈមួយថា ក្រោយពេលដែលរៀបការរួច អ្នកត្រូវតែបង្កើតកូនដើម្បីស្នងត្រកូលគេ។ ម្តាយក្មេកប្រភេទនេះ នឹងផ្តល់សម្ពាធខ្លាំងដល់អ្នក។ បើអ្នកកើតមិនចេញ នោះគេនឹងអាចបញ្ចុះបញ្ចូលឲ្យកូនប្រុសគេដើរផ្លូវបែកជាមួយអ្នក។ ដូចនេះ អ្នកមិនគួរយកកូនគេធ្វើជាស្វាមីនោះទេ បើអ្នកមិនចង់រងទុក្ខ។

5.    ប្រសិនជាគេតែងតែយកកូនប្រសារអ្នកជិតខាងមកប្រៀបនឹងអ្នក នោះអ្នកគួរតែកុំរៀបការឲ្យសោះ ព្រោះបើរៀបការរួច អ្នកនឹងមិនអាចរស់នៅដោយមានសុភមង្គលឡើយ។ អ្នកនឹងត្រូវបានគេយកទៅប្រៀបធៀបជាមួយអ្នកដទៃជានិច្ច៕