ថ្នាំផ្សះគឺជារបបគំហើញដ៏ល្អបំផុតសម្រាប់បច្ចេកវិទ្យាវេជ្ជសាស្រ្តដ៏ទំនើបនាពេលបច្ចុប្បន្ននេះ។ វាអាចជួយសង្គ្រោះជីវិតមនុស្ស ហើយក៏អាចសម្លាប់មេរោគបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ថ្នាំផ្សះមិនមែនល្អគ្រប់ដប់នោះទេ ព្រោះថាវាមិនអាចមានឥទ្ធិពលដូចៗគ្នាចំពោះមនុស្សគ្រប់គ្នាឡើយ។ ក្រៅពីនេះវាក៏អាចបង្កជាបញ្ហាធ្ងន់ធ្ងរបានដែរបើសិនជាប្រើប្រាស់មិនបានត្រឹមត្រូវ។
ថ្នាំផ្សះអាចប្រើដើម្បីព្យាបាលជំងឺផ្តាសាយបាន (ខុស)
ថ្នាំផ្សះអាចប្រើបានសម្រាប់សម្លាប់បាក់តេរីប៉ុណ្ណោះ តែជំងឺផ្តាសាយបង្កឡើងដោយវីរុសទេ។ មានភាពខុសគ្នាខ្លាំងណាស់រវាងបាក់តេរី និងវីរុស ហើយការប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺផ្តាសាយគឺគ្មានប្រយោជន៍ទាល់តែសោះ។ កាលណាប្រើថ្នាំផ្សះកាន់តែច្រើនលើករណីនេះ អ្នកជំងឺប្រឈមខ្លាំងនឹងការស៊ាំថ្នាំនោះ។
បើសិនជាប្រើថ្នាំផ្សះបានត្រឹមត្រូវតើអ្នកជំងឺនៅតែស៊ាំថ្នាំផ្សះហ្នឹងទៀតទេ? (ត្រូវ)
រយៈពេលយូរមកហើយ បាក់តេរីអាចការពារខ្លួនរបស់វាពីសារធាតុទាំងឡាយណាដែលបញ្ចេញពីមេរោគផ្សិត និងបាក់តេរីផ្សេងៗទៀត។ សារធាតុទាំងនេះត្រូវបានបង្កើតឡើងដើម្បីសម្លាប់ពួកវា និងការពាររាងកាយ។ ដូច្នេះលោក Alexander Fleming បានប្រើប្រាស់របបគំហើញរបស់គាត់ និងបង្កើតបានជាថ្នាំ Penicillin ទៅ។ ពេលនោះក៏ជាពេលវេលាដែលថ្នាំផ្សះត្រូវបានចាប់កំណើតលើផែនដីនេះដែរ។ បាក់តេរីដែលអាចមានជីវិតក្រោយពីមនុស្សប្រើថ្នាំផ្សះសម្លាប់វារួចមកគឺមានភាពងាយស្រួលក្នុងការធ្វើទុក្ខនៅថ្ងៃក្រោយទៀត។ នេះហើយហៅថាបាក់តេរីស៊ាំនឹងថ្នាំផ្សះ។ គ្រប់ពេលដែលអ្នកប្រើថ្នាំផ្សះព្យាបាលជំងឺ ឬសម្លាប់បាក់តេរី អាចនឹងមានបាក់តេរីមួយងាប់ និងមួយទៀតអាចនៅរស់ដោយសារតែការស៊ាំថ្នាំផ្សះនោះតែម្តងទោះបិជាអ្នកធ្វើទៅតាមការណែនាំត្រឹមត្រូវនៃការប្រើប្រាស់ថ្នាំផ្សះនោះក៏ដោយ។
នៅពេលខ្ញុំមិនមានរោគសញ្ញាអ្វីទៀតតើខ្ញុំអាចឈប់ប្រើថ្នាំផ្សះបានអត់? (អាចត្រូវឬខុស)
រឿងនេះអាស្រ័យទៅតាមអ្វីដែលអ្នកកំពុងតែព្យាបាលដែរ។ បើសិនជាវាត្រូវបានប្រើប្រាស់មិនត្រឹមត្រូវសម្រាប់ការបង្ករោគដោយវីរុស នោះកាលណាអ្នកឈប់ប្រើកាន់តែលឿនកាន់តែល្អ។ យ៉ាងណាមិញ បើសិនជាវាគឺជាបាក់តេរី អ្នកត្រូវតែប្រើប្រាស់វាឲ្យចប់ទៅតាមវេជ្ជបញ្ជា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកឈប់ប្រើថ្នាំផ្សះលឿនពេក ថ្នាំផ្សះមិនមានគ្រប់គ្រាន់ក្នុងការសម្លាប់បាក់តេរី នោះវាអាចនឹងអំណោយផលដល់បាក់តេរីលូតលាស់ច្រើនឡើងវិញបាន៕