សម្រាប់ត្រីមាសចុងក្រោយនៃការមានផ្ទៃពោះទំនងជាមានលក្ខណៈខុសគ្នាទាំងស្រុងពីត្រីមាសមុនៗ និយាយរួមគឺមានការអស់កម្លាំងច្រើន ស្រេកទឹក និងត្រូវការចូលបន្ទប់ទឹកជាញឹកញាប់។ ការថែរក្សារាងកាយ និងចិត្តគំនិតឲ្យបានល្អគឺជារឿងមួយសំខាន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារបៀបដែលរាងកាយមានការផ្លាស់ប្តូរក្នុងដំណាក់កាលត្រីមាសទីបីនៃការមានផ្តៃពោះ ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យស្រ្តីជាម្តាយភ័យព្រួយច្រើន និងខ្លាចក្រែងមានអ្វីមិនធម្មតាកើតឡើង ប៉ុន្តែវាគឺជារឿងធម្មតាទេ។
ចេះតែអស់កម្លាំង
ការដែលមានផ្ទៃពោះដល់ដំណាក់កាលនេះ មិនមានមានតែរាងកាយទេដែលឡើងទម្ងន់រហូតដល់ ៤ ទៅ១០គីឡូក្រាមទេ តែស្បូនរបស់អ្នកក៏ត្រូវលូតទំហំរហូតដល់រុញច្រានសរីរាង្គជាច្រើនក្នុងពោះ ដែលជាហេតុនាំឲ្យដាក់សម្ពាធលើរាងកាយកាន់តែខ្លាំងដែរ។ ហេតុដូច្នេះហើយ វានឹងធ្វើឲ្យឧស្សាហ៍អស់កម្លាំងជាញឹកញាប់។ តែដើម្បីដោះស្រាយបញ្ហានេះ យកល្អគួរតែចំណាយពេលហាត់ប្រាណតិចតួច សម្រាកពីការងារខ្លះ ញ៉ាំអាហារតិចៗតែច្រើនដង ហើយបើសិនជាវាចេះតែកើតឡើងជាប់រហូត គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យហើយ។
ឈឺខ្នង
ការដែលពោះកាន់តែធំ វានឹងធ្វើឲ្យជំហររាងកាយខុសទំនង ហើយអ័រម៉ូន Relaxin ក្នុងរាងកាយក៏ជំរុញឲ្យមានភាពស្រ្តេសកាន់តែខ្លាំងដល់រាងកាយដែរ។ យកល្អគួរតែឈ្លាតពេលម៉ាស្សា និងគេងដោយមានការទ្រទ្រងគ្រប់គ្រាន់ផង។
នោមញឹក
ក្នុងត្រីមាសទីបី ស្បូននឹងដាក់សម្ពាធទៅលើប្លោកនោមខ្លាំងបំផុត ដូច្នេះវានឹងធ្វើឲ្យអ្នកងាយនឹងចូលបន្ទប់ទឹកញឹកញាប់ជាងធម្មតា។
ក្រហាយដើមទ្រូង
ស្ទើរតែពាក់កណ្តាលទៅហើយនៃស្រ្តីមានផ្ទៃពោះក្នុងដំណាក់កាលទីបីតែងមានបញ្ហាក្រហាយក្នុងដើមទ្រូង។ រឿងនេះដោយសារតែស្បូនកាន់តែធំ វាក៏បានច្រានក្រពះឡើងទៅលើ ដែលជាហេតុនាំឲ្យច្រាលទឹកអាស៊ីតក្រពះឡើងទៅលើ។ ដូច្នេះ អ្នកអាចញ៉ាំអាហារតិចៗដើម្បីងាយស្រួលរំលាយ ហើយយកល្អគួរតែញ៉ាំយ៉ាងហោចណាស់ ៦ពេលតិច ហើយអង្គុយញ៉ាំឲ្យបានល្អផង។
សុបិន្តអាក្រក់
សម្រាប់ម្តាយភាគច្រើនក្នុងដំណាក់កាលត្រីមាសទីបីនេះ ច្រើនតែសុបិន្តអាក្រក់ឃើញថា ពួកគេបាត់បង់កូនក្នុងផ្ទៃ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកអាចនឹងចងចាំសុបិន្តបែបនេះបានយ៉ាងល្អក្នុងត្រីមាសទីបី ដោយសារតែអ្នកឧស្សាហ៍ភ្ញាក់ពីគេងនៅពេលយប់ ដើម្បីចូលបន្ទប់ទឹក ឬដោយសារកូនធាក់៕