អាហារមួយចំនួនដែលមនុស្សយើងញ៉ាំរាល់ថ្ងៃជាប្រចាំអាចនឹងធ្វើឲ្យយើងកើតជាជំងឺមហារីកដោយមិនដឹងខ្លួនបាន។ តើអ្នកដឹងថាមួយណាដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមណែនាំអាហារមួយចំនួនដែលអ្នកគួរតែកុំព្យាយាមញ៉ាំវាច្រើនពេកព្រោះវាជាប្រភពមួយនៃភ្នាក់ងារបង្កជំងឺមហារីក។ សារធាតុដែលត្រូវបានដឹងថាជាភ្នាក់ងារមហារីកនោះរួមមានសារធាតុគីមីជាច្រើនដែលមានក្នុងផ្សែងបារី ខ្យល់បំពុលបរិយាកាស និងថ្នាំសម្លាប់សត្វល្អិតមួយចំនួន។ ប៉ុន្តែខាងក្រោមនេះគឺជាអាហារយើងញ៉ាំសោះក៏អាចមានភ្នាក់ងារបង្កមហារីកដែរ។ តើមានអ្វីខ្លះទៅ?
ភេសជ្ជៈគ្រឿងស្រវឹង
ការស្រាវជ្រាវបានឲ្យដឹងថា កាលណាអ្នកញ៉ាំគ្រឿងស្រវឹងកាន់តែច្រើន ការប្រឈមនឹងជំងឺមហារីកដូចជា មហារីកក ក្បាល ថ្លើម បំពង់លើក្រពះ ពោះវៀនធំ និងសុដន់ ក៏កាន់តែខ្ពស់ដែរ។ នៅពេលរាងកាយធ្វើការរំលាយជាតិគ្រឿងស្រវឹង វានឹងផលិតបានជាសារធាតុ Acetyldehyde ដែលជាសារធាតុមួយអាចបំផ្លាញ DNA របស់មនុស្សយើង ហើយក៏អាចបង្កជាមហារីកបានដែរ។ ប៉ុន្តែរឿងនេះមិនមែនមានន័យថា អ្នកត្រូវឈប់ញ៉ាំសោះតែម្តងនោះទេ តែយើងអាចញ៉ាំក្នុងកម្រិតមួយផ្តល់សុខភាពបាន ដោយស្រ្តីអាចញ៉ាំបានមួយកែវក្នុងមួយថ្ងៃ និងបុរសអាចបានដល់ពីរកែវ។
សាច់ឆ្អិន ឬសាច់ដែលចម្អិនប្រើសីតុណ្ហភាពខ្ពស់ពេក
សាច់ចម្អិនដែលប្រើសីតុណ្ហភាពខ្ពស់នឹងបង្កើតបានជាសារធាតុគីមីជាច្រើន ដែលអាចបណ្តាលឲ្យប្រែប្រួលដល់ DNA និងបង្កជាមហារីកបាន។ ការញ៉ាំសាច់ចៀន ឬសាច់អាំងច្រើនៗត្រូវបានគេរកឃើញថា បង្កើនការប្រឈមនឹងមហារីកលំពែង ពោះវៀនធំ និងក្រពេញប្រូស្តាត។
សាច់កៃឆ្នៃ
សាច់កៃឆ្នៃគឺជាសាច់ទាំងឡាយណាដែលត្រូវបានគេធ្វើរួចជាស្រេចដើម្បីទទួលទាន ហើយក៏ផ្ទុកទៅដោយសារធាតុគីមីជាច្រើនក្នុងការរក្សាគុណភាពរបស់វាកុំឲ្យខូចដែរ។ សាច់កៃឆ្នៃបែបនេះមានដូចជា សាច់បេខន ហតដក សាច់ក្រក ឬហេមជាដើម។ អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំសាច់កៃឆ្នៃជាមធ្យម ៥០ក្រាមក្នុងមួយថ្ងៃមានការប្រឈមនឹងមហារីកពោះវៀនធំរហូតដល់ ១៨ភាគរយ។ យ៉ាងណាមិញ វិទ្យាសាស្រ្តស្រាវជ្រាវជំងឺមហារីកអាមេរិក (American Institute for Cancer Research, AICR) និង ភ្នាក់ងារអន្តរជាតិដើម្បីស្រាវជ្រាវជំងឺមហារីក (International Agency for Research on Cancer, IARC) បានណែនាំថា យើងត្រូវតែលុបបំបាត់អាហារទាំងអស់នេះតែម្តងពីរបបអាហារប្រចាំថ្ងៃ។ ទំនាក់ទំនងដែលសាច់កៃឆ្នៃធ្វើឲ្យកើតមហារីកនោះដោយសារតែ វាមានសារធាតុ Nitrites, Nitrateds និងជាតសូដ្យូមតែម្តង ដែលសុទ្ធសឹងតែ បង្កើតបានជាភ្នាក់ងារបង្កមហារីកឈ្មោះថា Nitrosamines។
សាច់ក្រហម
របបអាហារដែលសម្បូរទៅដោយសាច់ក្រហម មានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំងនឹងមហារីកលំពែង ពោះវៀនធំ និងក្រពេញប្រូស្តាត ជាពិសេសបើសិនជាសាច់នោះត្រូវបានចម្អិនក្នុងសីតុណ្ហភាពក្តៅខ្លាំង ឬអាំង។ អ្នកអាចកាត់បន្ថយញ៉ាំសាច់ក្រហមដោយកុំឲ្យច្រើនជាង ៥១០ក្រាមក្នុងមួយសប្តាហ៍បាន។ បើសិនជាអ្នកពិតជាចង់ញ៉ាំមែន យកល្អគួរតែជ្រើសរើសសាច់គ្មានខ្លាញ់ សាច់មាន់ ឬត្រីជំនួសវិញ។
ភេសជ្ជៈកំប៉ុងមានហ្គាស
អ្នកប្រហែលជាដឹងហើយថា ភេសជ្ជៈប្រភេទនេះអាចធ្វើឲ្យឡើងទម្ងន់ ប៉ុន្តែវាក៏ជាភ្នាក់ងារបង្កជំងឺមហារីកបានដែឬ។ តាមការសិក្សាមួយកាលពីឆ្នាំ ២០១២ បានឲ្យដឹងថា បុរសដែលញ៉ាំភេសជ្ជៈកំប៉ុងមានហ្គាសមួយកំប៉ុងរាល់ថ្ងៃទំនងជាត្រូវបានគេរកឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាតច្រើនជាង ៤០ភាគរយ។ អត្រាប្រឈមមុខនេះគឺខ្ពស់បំផុតសម្រាប់បុរសអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ។
ភេសជ្ជៈក្តៅពេក (ចាប់ពី ៦៣អង្សារឡើងទៅ)
នៅសហរដ្ឋអាមេរិក ភេសជ្ជៈដូចជា តែ កាហ្វេ និងសូកូឡាខ្មៅជាធម្មតាត្រូវបានគេរៀបចំញ៉ាំក្នុងបរិយាកាសសីតុណ្ហភាពត្រជាក់ ដូច្នេះវាគ្មានអ្វីត្រូវបារម្ភឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែវាគឺជារឿងខុសគ្នាដាច់បើសិនជាអ្នកញ៉ាំភេសជ្ជៈក្តៅៗពេក ជាពិសេសក្តៅរហូតដល់ ៦៣អង្សារឡើងទៅ ជាពិសេសអាចបង្កជាជំងឺមហារីកបាន៕