ប្រសិនជាអ្នកមានសម្ពាធធ្ងន់ អ្នកគួរតែចេះរកវិធីទម្លាក់ចោល ទើបអ្នកអាចមានកូននឹងគេបាន។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចទម្លាក់សម្ពាធចុះ ហើយផលិតកូនបានទៅ?
1. អ្នកគួរតែរកពេលដើម្បីសម្រាកខ្លះ ដោយមិនគួរយកសម្ពាធការងារមកបំផ្លាញសេចក្តីសុខអ្នកឡើយ។ នៅពេលដែលអ្នកសម្រាក និងដើរលេងដើម្បីលំហែកាយបានគ្រប់គ្រាន់ នោះអ្នកនឹងអាចមានកូនបានយ៉ាងងាយ។
2. អ្នកគួរតែរកឲ្យឃើញភាពសប្បាយរីករាយពីក្នុងការងារអ្នក ព្រោះនៅពេលដែលអ្នករកឃើញចំណង់ចំណូលចិត្តពីការងារអ្នក នោះអ្នកនឹងអាចផ្តោតអារម្មណ៍លើការងារ ដោយធ្វើឲ្យអ្នកបំពេញការងារបានយ៉ាងធូលស្រាល មិនមានសម្ពាធក្នុងអារម្មណ៍នោះទេ។
3. អ្នកគួរតែរកពេលដើម្បីបន្ធូរអារម្មណ៍ ដោយអាចទៅហាត់ប្រាណ រកមិត្តភក្តិដើរលេង ឬរៀបចំដំណើរកំសាន្តមួយជាដើម ព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នកអារម្មណ៍អ្នកអាចប្រសើរជាងមុន ដោយមិនមានសម្ពាធខ្លាំងនោះទេ។
4. អ្នកក៏មិនគួរមើលធ្ងន់លើរឿងមានផ្ទៃពោះនេះទេ ព្រោះបើអ្នកផ្តល់សម្ពាធដល់ខ្លួនឯងខ្លាំងពេក នឹងអាចធ្វើឲ្យអ្នកពិបាកមានផ្ទៃពោះខ្លាំងណាស់។ ដូចនេះ អ្នកគួរតែធ្វើចិត្តធម្មតា ដើម្បីត្រៀមមានផ្ទៃពោះបានសម្រេច៕