Join with Health.com.kh on Telegram

ការរួមភេទគឺជាសកម្មភាពភ្ញោចអារម្មណ៍មួយប្រភេទដែលធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តទាំងផ្លូវកាយ និងចិត្តក្នុងពេលតែមួយ។ ទោះបីជាយ៉ាងនេះក្តី សម្រាប់ទ្វារមាសមនុស្សស្រីគឺជាកន្លែងដែលមានសកម្មភាពខ្លាំងបំផុតក្នុងពេលរួមភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទ្វារមាស និងស្បែកនៅជុំវិញនោះត្រូវបានបង្កើតឡើងសម្រាប់ការរួមភេទ ប៉ុន្តែ ការរួមភេទអាចនឹងធ្វើឲ្យកន្លែងនេះទៅជាហើមបាន។ ដូច្នេះដើម្បីសុវត្ថិភាព និងសុខភាពល្អ ស្រ្តីយើងគួរតែព្យាយាមចៀសវាងរឿងទាំងអស់ខាងក្រោមនេះផងក្រោយពីរួមភេទរួច។ 

ប្រើសាប៊ូលាងសម្អាត

អ្នកទំនងជាគិតថា ក្រោយពីរួមភេទរួច ការលាងសម្អាតទ្វារមាសជាមួយសាប៊ូគឺជារឿងល្អ ប៉ុន្តែវាមិនសំខាន់ដែលត្រូវធ្វើបែបនេះឡើយ។ ធម្មតាស្បែកនៅតំបន់ទ្វារមាសនឹងងាយរលាកណាស់ក្រោយពីរួមភេទរួច ហើយក៏មានប្រតិកម្មមួយខុសគ្នាដែរនៅពេលប៉ះពាល់នឹងសារធាតុគីមីរបស់សាប៊ូ។ ដូច្នេះវាងាយនឹងមានភាពស្ងួត និងរលាកណាស់នៅពេលប្រើសាប៊ូលាងសម្អាតកន្លែងនេះ។ វិធីដែលល្អ គឺលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗវិញ។ 

គេងដោយស្លៀកខោទ្រនាប់ដែលសិចស៊ី

ការរួមភេទគឺជាការងារមួយដែលងាយនឹងធ្វើឲ្យបែកញើសណាស់។ វានឹងធ្វើឲ្យទ្វារមាសទៅជាក្តៅឧណ្ហៗ និងងាយនឹងប្រឡាក់ដោយសារញើស ទឹករំអិល និងទឹកកាមណាស់។ រឿងនេះមិនដូចគ្នានឹងសម្លៀកបំពាក់សម្រាប់ហាត់ប្រាណឡើយ ព្រោះខោទ្រនាប់ដែលសិចស៊ីភាគច្រើនធ្វើពីសរសៃអំបោះដែលងាប់ជប់នឹងញើស និងធ្វើឲ្យស្បែកស្ងួត ដូច្នេះវានឹងងាយមានអំណោយផលយ៉ាងល្អសម្រាប់ការលូតលាស់បាក់តេរី និងផ្សិត រហូតដល់ការបង្ករោគ នៅពេលអ្នកស្លៀកវាគេងក្រោយពីរួមភេទរួច។ យកល្អគួរតែស្លៀកខោវទ្រនាប់ដែលធ្វើទៅសរសៃកាតុង ឬគេងស្រាតតែម្តងក៏បាន។ 

ងូតទឹកក្នុងពពុះសាប៊ូ

រឿងនេះស្តាប់មើលទៅទំនងជាមានភាពរ៉ូម៉ែនទិចណាស់នៅពេលបញ្ចុប់ការរួមភេទជាមួយនឹងការងូតទឹកក្នុងប៉ាញ័រពោរពេញទៅដោយពពុះសាប៊ូជាមួយដៃគូទៀត ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានហាមប្រាមរឿងនេះទៅវិញ។ ការភ្ញោចខាងផ្លូវភេទនឹងធ្វើឲ្យបបេរទ្វារមាសទៅជាហើមបាន។ នៅពេលអ្នកអង្គុយនៅក្នុងប៉ាញ័រងូតទឹកក្តៅជាមួយដៃគូ នោះអ្នកនឹងប្រឈមខ្ពស់នឹងការបង្ករោគដោយសារតែទ្វារមាសបើកចំហរធំ ដែលធ្វើឲ្យបាក់តេរីចេញពីស្បែក និងរន្ធគូថងាយនឹងចូលបាន។ 

ការប្រើកន្សែងជូតសើម

រឿងនេះបើសិនជាស្បែកអ្នកមានប្រតិកម្មនឹងក្លិន ជាតិអាលកុល ឬប្រេងនោះ អ្នកគួរតែកុំប្រើកន្សែងជូតដែលសើមអី។ ភាគច្រើនកន្សែងជូតសើមៗ ឬកន្សែងត្រជាក់នោះ មានជាតិគីមីខ្លាំង ដែលអាចបង្កការរលាកដល់ស្បែកនៅម្តុំទ្វារមាសបានក្រោយពីរួមភេទរួច។ 

មិនបាននោមក្រោយពីរួមភេទរួច

ការនោមគឺជាមធ្យោបាយធម្មជាតិមួយក្នុងការបញ្ចេញបាក់តេរីពីក្នុងទ្វារមាសមកក្រៅវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការរួមភេទអាចធ្វើឲ្យបាក់តេរីចូលទៅក្នុងទ្វារមាសបានដែលថ្ងៃក្រោយអាចទៅជាការបង្ករោគនៅប្លោកនោម និងផ្លូវទឹកម៉ូត្របាន។ ដូច្នេះគួរតែមានទម្លាប់ល្អមួយ នោមឲ្យអស់ក្រោយពីរួមភេទរួច ហើយប្រើវិធីសម្អាតពីមុខទៅក្រោយដើម្បីកុំឲ្យមេរោគចេញពីរន្ធគូថចូលទ្វារមាសបាន៕