ឆ្អឹងដែលបាក់ និងការរបួសទៅលើសរសៃចងឆ្អឹង ឬសាច់ដុំ អាចបង្កជាការឈឺចាប់ខ្លាំង។ ការរុំកំបោជាប្រភេទម្នាងសិលា និងការអប ត្រូវបានបង្កើតឡើងដើម្បីបន្ថយការឈឺចាប់ទាំងនេះ ព្រោះវាទៅបន្ថយការធ្វើចលនារបស់ឆ្អឹងដែលបាក់នោះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីថែរក្សាកំបោម្នាងសិលានេះកាន់តែល្អ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ប្រើបង់រុំយឺតរុំពីលើកំបោម្នាងសិលានោះនៅពេលងូតទឹក
- ចូរសួរគ្រូពេទ្យបន្ថែមទៅលើវិធីសាស្រ្តមានសុវត្ថិភាពណាមួយក្នុងការបំបាត់អាការៈរមាស់ស្បែកនៅក្រោមកំបោដែលរុំនោះ
- ចូរធ្វើយ៉ាងណារក្សាភាពស្អាត និងមានសំណើមជានិច្ចចំពោះកន្លែងដែលនៅគែមៗរបស់កំបោដែលរុំនោះ
- ចូរធ្វើចលនាម្រាមដៃ ឬជើងដើម្បីជំរុញដល់របត់ឈាមរត់
- ចូរស្អំទឹកកករយៈពេល ១៥ ទៅ ៣០នាទីនៅលើកំបោ ឬឧបករណ៍អបនោះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសួរគ្រូពេទ្យបន្ថែមថាតើអ្នកត្រូវការលេបថ្នាំបំបាត់ការឈឺចាប់ឬអត់?