ការរលាកសន្លាក់មានអាការៈរបស់វាច្រើនណាស់ ហើយការគាំងសន្លាក់ក៏ជាអាការៈមួយរបស់វាដែរ។ បញ្ហាមួយនេះអាចនឹងកើតឡើងយ៉ាងស្រួលនៅពេលព្រឹកក្រោយពីគេងមិនធ្វើចលនាសន្លាក់អស់ជាច្រើនម៉ោង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ករណីបែបនេះ វាពិតជារំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្លាំងណាស់។ ប៉ុន្តែខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះមួយចំនួនដែលអាចជួយបន្ថយឱកាសនៃការគាំងសន្លាក់នៅពេលព្រឹកឡើងបាន៖
ស្អំទឹកក្តៅ
គ្មានអ្វីអាចធ្វើឲ្យការគាំងសន្លាក់នៅពេលព្រឹកបាត់ទៅវិញលឿនជាងការស្អំទឹកក្តៅឡើយ។ នេះដោយសារតែ វានឹងទៅជួយបន្ធូរសាច់ដុំដែលកំពុងតែតឹង និងជាលិកាទន់ៗជុំវិញសន្លាក់នោះផងដើម្បី ព្រមទាំងបន្ថយការឈឺចាប់ថែមទៀត។ យកល្អគួរតែទិញថង់ទឹកក្តៅអគ្គិសនីប្រើវិញព្រោះមានភាពងាយស្រួលជាង។
ងូតទឹកក្តៅ
ក្រៅពីស្អំទឹកក្តៅ អ្នកក៏អាចប្រើវិធីងូតទឹកក្តៅដើម្បីបន្ថយការគាំងសន្លាក់នៅពេលព្រឹកបានដែរ។ ការដែលឲ្យសន្លាក់ដែលគាំងនោះប៉ះពាល់នឹងភាពក្តៅយូរបន្តិចអាចជួយបន្ថយអាការៈញឹកញ៉ាប់នៃការរលាកសន្លាក់បែបនេះបាន។
ម៉ាស្សាជាមួយប្រេង
អ្នកឈឺសន្លាក់ច្រើនណាស់និយាយថា ពួកគេទទួលបានភាពធូរស្រាលច្រើនពីការប្រើប្រេងម៉ាស្សាសន្លាក់ដែលកំពុងតែឈឺ ជាពិសេសការគាំងសន្លាក់នៅពេលព្រឹកតែម្តង។ ប្រេងដែលស្រួលរកនៅស្រុកយើងគឺប្រេងផ្កាឡាវ៉ែនឌឺ។
ញ៉ាំតែខ្ញី
ចូរជំនួសការញ៉ាំកាហ្វេក្តៅមកញ៉ាំតែខ្ញីនៅពេលព្រឹកវិញទៅ។ នេះដោយសារតែវាមានឥទ្ធិពលប្រឆាំងនឹងការរលាក ដែលអាចជួយបន្ថការគាំងសន្លាក់ និងហើមសន្លក់ផងដែរ។ ក្រៅពីតែខ្ញី អ្នកក៏អាចជ្រើសរើសការញ៉ាំតែរមៀតក៏បានដែរ។
ញ៉ាំអាហារប្រឆាំងការរលាក
អ្នកក៏ប្រហែលជាអាចចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំអាហារពេលព្រឹកដែលជាអាហារប្រឆាំងនឹងការរលាក។ យកល្អគួរតែជ្រើសរើសការញ៉ាំគ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើញ៉ាំ ព្រោះវាផ្ទុកទៅដោយជាតិខ្លាញ់ល្អចំពោះសុខភាពដែលអាចទប់ស្កាត់ការរលាកបាន។ ត្រី និងផ្លែប័រក៏មានប្រសិទ្ធភាពដូចគ្នាដែរ។
ដើរមួយភ្លេត
យកល្អគួរតែមានទម្លាប់ដើរមួយភ្លេតសិនដើម្បីបំបាត់ភាពគាំងរបស់សន្លាក់នៅពេលព្រឹក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកជំនាញនិយាយថា ការហាត់ប្រាណទៀងទាត់ពិតជារឿងល្អសម្រាប់ទប់ស្កាត់អាការៈនៃការរលាកសន្លាក់បាន ខណៈពេលដែលការរស់នៅបែបស៊ីដេកពិតជាមានផលអាក្រក់ចំពោះអ្នកជំងឺសន្លាក់ទៅវិញ៕