កត្តាប្រឈមមុខដែលខ្លាំងបំផុតនាំឲ្យកើតជាគ្រួសក្នុងតម្រងនោមគឺនោមតិចជាងមួយលីត្រក្នុងមួយថ្ងៃ។ នេះហើយគឺជាមូលហេតុដែលនាំឲ្យទារកកើតមិនគ្រប់ខែកើតគ្រួសក្នុងតម្រងនោម និងមានបញ្ហានៅតម្រងនោមផ្សេងៗទៀតបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺគ្រួសក្នុងតម្រងនោមភាគច្រើនកើតនៅលើមនុស្សអាយុចាប់ពី ២០ ទៅ៤០ឆ្នាំ។ មានកត្តាផ្សេងៗច្រើនណាស់ដែលអាចបង្កើនការប្រឈមនឹងគ្រួសក្នុងតម្រងនោមបាន។ ជាធម្មតា មនុស្សស្បែកសទំនងជាងាយកើតគ្រួសក្នុងតម្រងនោមច្រើនជាងពពួកជនជាតិអាហ្វេ្រកកាត់អាមេរិក។ ចំពោះភេទក៏ដើរតួនាទីមួយដ៏សំខាន់ដែរ។ ដោយយោងទៅតាម National Institute of Diabetes and Digestive and Kidney Diseases បានឲ្យដឹងថា បុរសគឺកើតគ្រួសក្នុងតម្រងនោមច្រើនជាងមនុស្សស្រី។
កត្តាផ្សេងៗទៀតមានដូចជា៖
- ខ្សោយជាតិទឹក
- ធាត់ជ្រុល
- របបអាហារមានជាតិប្រូតេអ៊ីន ប្រៃ ឬផ្អែមខ្ពស់
- មានជំងឺលើសអ័រម៉ូនក្រពេញ Parathyroid
- ធ្លាប់វះកាត់តក្រពះ
- មានជំងឺរលាកពោះវៀនដែលនាំឲ្យបឺតស្រូបជាតិកាលស្យូមកាន់តែខ្លាំងទៅក្នុងចរន្តឈាម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែប្រើថ្នាំដូចជា ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងការប្រកាច់ និងថ្នាំ Calcium-based Antacids៕