នៅក្នុងជញ្ជាំងទ្វារមាសគឺមានស្រទាប់ផ្តល់សំណើមដ៏ស្តើងមួយ សម្រាប់ផ្តល់មជ្ឈដ្ឋានជាអាលកាឡាំងដែលមេជីវិតឈ្មោលអាចរស់បាន និងធ្វើដំណើរដើម្បីមុខងារបន្តពូជ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបញ្ចេញសំណើមក្នុងទ្វារមាសទាំងនេះក៏អាចផ្តល់ជាភាពរំអិលដល់ជញ្ជាំងទ្វារមាស បន្ថយភាពកកិតខ្លាំងក្នុងពេលរួមភេទដែរ។
កាលណាស្រ្តីអាយុកាន់តែច្រើន ព្រមទាំងមានបម្រែបម្រួលលើការផលិតអ័រម៉ូនទៀត គឺគ្រប់គ្រាន់នឹងធ្វើឲ្យជញ្ជាំងទ្វារមាសស្តើងបានណាស់។ កាលណាជញ្ជាំងទ្វារមាសស្តើងបែបនេះ វានឹងធ្វើឲ្យការផលិតជាតិសំណើមក៏តិចដែរ ដូច្នេះវានឹងងាយធ្វើឲ្យទ្វារមាសស្ងួតខ្លាំងណាស់។ បម្រែបម្រួលអ័រម៉ូនគឺជាមូលហេតុភាគច្រើនបំផុតនៃការស្ងួតរបស់ទ្វារមាស ប៉ុន្តែមិនមែនមានតែមូលហេតុមួយនេះទេ។
ភាពស្ងួតរបស់ទ្វារមាសអាចបណ្តាលឲ្យមិនមានផាសុកភាពក្នុងទ្វារមាស និងតំបន់អាងត្រគាក ព្រមទាំង៖
- មានអារម្មណ៍ក្រហាយៗ
- បាត់បង់ចំណង់ផ្លូវភេទ
- ឈឺចាប់ក្នុងពេលរួមភេទ
- ធ្លាក់ឈាមតិចតួចក្រោយរួមភេទរួច
- ឈឺក្នុងទ្វារមាស
- ការបង្ករោគនៅផ្លូវទឹកម៉ូត្រដែលមិនបាត់ទៅវិញ ឬកើតឡើងម្តងហើយម្តងទៀត
- រមាស់ទ្វារមាស
ភាពស្ងួតរបស់ទ្វារមាសអាចជាប្រភពនៃភាពខ្មាស់អៀនមួយ ដែលធ្វើឲ្យស្រ្តីមិនព្រមយកវាមកពិភាក្សាជាមួយគ្រូពេទ្យ ឬដៃគូឡើយ។
ការស្ងួតរបស់ទ្វារមាសកម្របញ្ជាក់ថា មានជំងឺអ្វីមួយធ្ងន់ធ្ងរណាស់។ ប៉ុន្តែចូរស្វែងរកជំនួយបើសិនជាភាពមិនមានផាសុកភាពនេះកើតឡើងយូរជាងបីថ្ងៃ ឬពិបាកក្នុងការរួមភេទ។ បើសិនជាមិនបានព្យាបាលទែ វាអាចបង្កជាដំបៅ ឬស្បែកនៅទ្វារមាសប្រេះក្រហែងបាន។
បើសិនជាអាការៈនេះមានជាប់ទាក់ទងនឹងការធ្លាក់ឈាមតាមទ្វារមាសធ្ងន់ធ្ងរ ត្រូវតែទៅជួបពេទ្យជាបន្ទាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងពេលគ្រូពេទ្យពិនិត្យ គាត់នឹងមើលទៅលើជញ្ជាំងទ្វារមាសថាតើមានការដាច់រហែក ឬមានអារម្មណ៍ថាស្បែកនៅកន្លែងនេះស្តើងឬអត់។ គ្រូពេទ្យក៏អាចនឹងយកទឹករំអិលពីក្នុងទ្វារមាសទៅពិនិត្យដើម្បីរកមើលបាក់តេរីដែលបង្កជំងឺគ្រោះថ្នាក់ផងដែរ៕