ដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថា ការហាត់ប្រាណតិចតួចពពេក និងរបបអាហារមិនផ្តល់សុខភាពទៀតគឺអាចធ្វើឲ្យមានជំងឺបបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែជំងឺបេះដូងគឺមានប្រភពមូលហេតុរបស់វាច្រើនណាស់ ហើយភាគច្រើនមនុស្សយើងមិនអាចឹងផង។ ដូច្នេះហើយ ខាងក្រោមនេះខ្ញុំសូមណែនាំរឿងមួយចំនួនដែលជាប្រភពនៃជំងឺបេះដូងដ៏គួរឲ្យភ្ញាក់ផ្អើល៖
១. ជាមនុស្សឆាប់ខឹង
វាស្ទើរតែជារឿងមួយគុណនឹង ៥ទៅហើយក្នុងការកើតជំងឺបេះដូងក្រោយពីអ្នកជាមនុស្សមិនចេះទប់កំហឹង។ ក្នុងរយៈពេល ២ម៉ោងក្រោយពីខឹងខ្លាំង ឱកាសនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលក៏កើនខ្ពស់ផងដែរ។ ដោយសារតែអ្នកមិនមែនតែងតែអាចគ្រប់គ្រង ឬចៀសវាងភាពខឹងបាន តែយកល្អគួរតែរកមធ្យោបាយណាមួយក្នុងការដោះស្រាយកំហឹងឲ្យមានប្រសិទ្ធភាពវិញទើបជាការល្អ។
២. ដុះខ្លាញ់ក្បាលពោះខ្លាំង
ការធាត់គឺជារឿងពិបាកមួយសម្រាប់បេះដូង ប៉ុន្តែការដុះក្បាលពោះខ្លាំងកាន់តែជារឿងគ្រោះថ្នាក់។ រឿងនេះនឹងធ្វើឲ្យអ័រម៉ូន និងសារធាតុគីមីជាច្រើនជំរុញដល់សម្ពាធឈាមឡើងខ្ពស់ ហើយក៏មិនល្អសម្រាប់សរសៃឈាម និងកូឡេស្តេរ៉ុលក្នុងឈាមដែរ។ បើសិនជាអ្នកជាអ្នកដឹងថាក្បាលពោះកំពុងតែដុះធំហើយ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិភាគក្សាគម្រោងនៃការសម្រកទម្ងន់ដែលល្អបំផុត។
៣. បញ្ហាមាត់ធ្មេញ
អ្នកដែលមានជំងឺអញ្ចាញធ្មេញទំនងជាងាយកើតជំងឺបេះដូងជាងគេ។ ចំពោះទំនាក់ទំនងវិញគឺគេមិនទាន់ដឹងច្បាស់ទេ តែអ្នកជំនាញនិយាយថា បាក់តេរីដែលចេញពីអញ្ចាញធ្មេញប្រហែលជាអាចជ្រៀបចូលទៅក្នុងចរន្តឈាម និងបង្កជាបញ្ហាដល់បេះដូង និងការរលាកដល់សរសៃឈាមផ្សេងៗទៀតបាន។ ដើម្បីបង្ការ យកល្អគួរតែទៅជួបពេទ្យធ្មេញដើម្បីពិនិត្យជារៀងរាល់ ៦ខែម្តង។
៤. មានកូន
ជាតិជាឪពុកម្តាយគឺមានឱកាសខ្លាំងក្នុងការកើតជំងឺបេះដូង ហើយឱកាសនេះនឹងឡើងខ្ពស់បន្តិចនៅពេលមានកូន។ យ៉ាងណាមិញ ស្រ្តីដែលមករដូវមុនអាយុ ១២ឆ្នាំ ឬរាំងរដូវមុនអាយុ ៤៧ឆ្នាំ ទំនងជាងាយកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងជាងគេវិញ។ ការប្រឈមរបស់ស្រ្តីនឹងកើនឡើងបើសិនជានាងបានកាត់ស្បូន ឬក្រពេញអូវ៉ែចោល ឬធ្លាប់រលូតកូន។
៥. ឯការ
នៅពេលអ្នកចំណាយពពេលនៅជាមួយមនុស្សជាទីស្រឡាញ់ វានឹងបន្ថយស្រ្តេស ហើយក៏ជួយឲ្យរស់នៅកាន់តែមានភាពសកម្មដែរ។ មនុស្សដែលឯការទំនងជាងាយកើតជំងឺបេះដូងជាងគេ។ បើសិនជាអ្នកមិនបាននៅជិត ឬស្និទ្ធស្នាលជាមួយមិត្តភក្តិ ឬក្រុមគ្រួសារទេ ចូរបង្កើតទំនាក់ទំនងជាមួយសត្វចិញ្ចឹមដូចជា ឆ្កែ ឬឆ្មាវិញ ព្រោះវាក៏ជួយឲ្យជីវិតអ្នករស់នៅមិនឯការបាន។
៦. ចំណាយពេលធ្វើការច្រើនម៉ោងពេក
មានមនុស្សកាន់តែច្រើនហើយដែលធ្វើការយ៉ាងហោចណាស់ ៥៥ម៉ោងក្នុងមួយសប្តាហ៍ ហើយក៏កើតជំងឺបេះដូងច្រើនដែរនៅពេលប្រៀបធៀបជាមួយអ្នកធ្វើការ ៣៥ ទៅ ៤០ម៉ោងក្នុងមួយសប្តាហ៍។ រឿងនេះអាចដោយសារតែរឿងមួយចំនួនដូចជា អង្គុយច្រើន ស្រ្តេសច្រើន ឬញ៉ាំគ្រឿងស្រវឹងច្រើន។
៧. ឈឺក្បាលបែបប្រកាំង
ចំណុចនេះគេមិនច្បាស់ចំពោះមូលហេតុនៅឡើយទេ តែអ្នកទំនងជាអាចមានអាការៈឈឺទ្រូង ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងបាននៅពេលឈឺក្បាលបែបប្រកាំង ជាពិសេសឈឺក្បាលផងឈឺភ្នែកផង។ បើសិនជាជំងឺបេះដូងកើតឡើងជាលក្ខណៈគ្រួសារ ឬអ្នកធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល ឬបញ្ហាបេះដូង អ្នកប្រហែលជាមិនគួរលេបថ្នាំអ្វីប្តេសផ្តាសដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ។
៨. ធ្វើការវេនយប់
ការធ្វើការក្នុងពេលវេលាមិនទៀងទាត់ ឬធ្វើការនៅពេលយប់អាចប្រឈមនឹងការគាំងបេះដូងបាន។ ការធ្វើការវេនយប់មានឥទ្ធិពលអាក្រក់ទៅលើសង្វាក់ម៉ោងក្នុងរាងកាយ ហើយក៏គ្រោះថ្នាក់ចំពោះបេះដូងដែរ។ យ៉ាងណាមិញ បើសិនជាអ្នកមិនធ្វើការទៀងពេលទេ គួរតែធ្វើអ្វីបន្ថែមដើម្បីបន្ថយការប្រឈមនឹងជំងឺបេះដូងទៅដូចជា ញ៉ាំអាហារមានតុល្យភាព ហាត់ប្រាណ និងពិគ្រោះជាមួយគ្រូពេទ្យជាទៀងទាត់។
៩. គេងស្រមុក
បើសិនជាអ្នកគេងជាមួយគ្នានិយាយថា អ្នកគេងស្រមុកជាប្រចាំ ឬគេងបាត់ដង្ហើម យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ។ អ្នកប្រហែលជាអាចមានជំងឺធ្ងន់ធ្ងរមួយហៅថា គេងបាត់ដង្ហើមហើយ។ រឿងនេះអាចកើតឡើងនៅពេលផ្លូវដង្ហើមត្រូវបានស្ទះរយៈពេលខ្លី ហើយក៏ធ្វើឲ្យឈប់ដកដង្ហើមបានដែរ។ បញ្ហានេះក៏ជាប់ទាក់ទងនឹងបេះដូងលោតខុសប្រក្រតី លើសសម្ពាធឈាម ខ្សោយបេះដូង និងដាច់សរសៃឈាមខួរក្បាលថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការព្យាបាលអាចបន្ថយការប្រឈមនឹងជំងឺបេះដូង និងជួយឲ្យដកដង្ហើមកាន់តែស្រួលជាងមុនដែរ៕