Join with Health.com.kh on Telegram

អាហារដែលមនុស្សយើងញ៉ាំរាល់ថ្ងៃអាចមានឥទ្ធិពលដ៏សំខាន់មួយចំពោះជីវិតរស់នៅ ប៉ុន្តែតើរបបអាហារបែបណាទៅដែលត្រូវបានចាត់ទុកថាល្អបំផុត? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជីវិតរស់នៅដែលយូរអង្វែងអាចទទួលបានតាមរយៈរបបអាហារដែលមានតុល្យភាព និងផ្តល់សុខភាព។ យ៉ាងណាមិញ NHS បានណែនាំថា ការញ៉ាំបន្លែ និងផ្លែឈើយ៉ាងហោចណាស់ ៥ពេលជារៀងរាល់ថ្ងៃ អាហារមានជាតិសរសៃខ្ពស់ដូចជា បាយ និងដំឡូង ការញ៉ាំអាហារធ្វើពីទឹកដោះគោខ្លះ ប្រូតេអ៊ីនខ្លះ និងការជ្រើសរើសខ្លាញ់ ឬប្រេងប្រភេទ Unsaturated គឺជាជម្រើសដ៏ល្អ។ 

ខណៈពេលដែលទាំងនេះគ្រាន់តែជាក្បូនទូទៅ តែរបបអាហារពិសេសដែលត្រូវបានគេអះអាងថាជួយឲ្យអាយុវែងគឺផ្សេងទៅវិញទេ។ ការសិក្សាមួយដែលធ្វើឡើងកាលពីឆ្នាំ ២០១៦ បានរកឃើញថា របបអាហារប្រភេទអាហារបួសអាចរក្សាបាននូវនិរន្តន៍ភាពនៃការថយចុះអត្រានៃការស្លាប់បាននៅពេលប្រៀបធៀបនឹងរបបអាហារផ្សេងដែលមានជាតិសាច់។ 

ការសិក្សាមួយដែលចុះផ្សាយក្នុង JAMA Internal Medicine Journal និងធ្វើឡើងដោយអ្នកវិទ្យាសាស្រ្តមកពី Massachusetts General Hospital ដែលធ្វើការរយៈពេល ៣០ឆ្នាំនោះបានរកឃើញថា រាល់ការបង្កើនកាឡូរី ៣ភាគរយពីប្រូតេអ៊ីនរុក្ខជាតិ អាចបន្ថយការស្លាប់បាន ១០ភាគរយ។ ជាមួយគ្នានេះដែរ វាក៏បន្ថយអត្រានៃការស្លាប់ដោយសារតែជំងឺបេះដូងបាន ១២ភាគរយដែរ។ ផ្ទុយទៅវិញ ការញ៉ាំប្រូតេអ៊ីនច្រើនជាង ១០ភាគរយត្រូវបានគេរកឃើញថា អាចបង្កើនការប្រឈមនឹងការស្លាប់ដោយសារមូលហេតុទាំងអស់រហូតដល់ ២ភាគរយ។ ខណៈពេលដែលការប្រឈមនឹងការស្លាប់ដោយសារតែជំងឺបេះដូងកើនឡើង ៨ភាគរយ។ 

សម្រាប់អ្នកដែលប្តូរមកញ៉ាំស៊ុតជំនួសការញ៉ាំប្រូតេអ៊ីនរុក្ខជាតិ ត្រូវបានគេរកឃើញថា បន្ថយការប្រឈមនឹងការស្លាប់បាន ១៩ភាគរយ ហើយការលុបបំបាត់ការញ៉ាំសាច់ក្រហមមិនកៃឆ្នៃក៏ធ្វើឲ្យការស្លាប់ថយចុះបាន ១២ភាគរយដែរ។ ការប្រឈមនឹងការស្លាប់នេះត្រូវបានគេកត់ត្រាថាជាការវិវត្តន៍របស់អ្នកចូលរួមសិក្សាដែលរស់នៅមិនផ្តល់សុខភាពដូចជា ញ៉ាំគ្រឿងស្រវឹងច្រើនៗ ជក់បារី ឬកំពុងតែធាត់ជ្រុល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សរុបមក ការរកឃើញនៃការស្រាវជ្រាវមួយនេះបានឲ្យដឹងថា មនុស្សយើងគួរតែពិចារណាទៅលើការញ៉ាំប្រូតេអ៊ីនរុក្ខជាតិឲ្យបានច្រើនជាងប្រូតេអ៊ីនសត្វ ហើយបើសិនជាត្រូវជ្រើសរើសប្រភពនៃប្រូតេអ៊ីនសត្វ សាច់មាន់ និងត្រីប្រហែលជាជម្រើសដ៏ល្អជាងគេហើយ៕