នៅចុងបញ្ចប់នៃការរស់នៅប្រចាំថ្ងៃ តើអ្នកនឹងត្រូវដោះស្បែកជើង ហើយចូលគេងមែនទេ? បើសិនជាអ្នកទំនងជាមិនអាចគេងលក់ស្រួល ឬចេះតែមានអារម្មណ៍អស់កម្លាំងទៀតនៅថ្ងៃបន្ទាប់ យកល្អគួរតែលាងសម្អាតប្រអប់ជើងសិនមុនចូលគេង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំនាញនិយាយថា ប្រអប់ជើងមនុស្សយើងមានទំនាក់ទំនងខ្លាំងជាមួយនឹងធាតុភ្លើង ហើយវាក៏អាចជាហេតុនាំឲ្យមានអារម្មណ៍ក្តៅខ្លាំងដែរបើសិនជាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកមានភាពតានតឹងខ្លាំង។
គ្រប់គ្នាសុទ្ធតែដឹងហើយថា កាលណាស្រ្តេសខ្លាំងពេកគឺជារឿងដែលអាចធ្វើឲ្យអ្នកមិនអាចគេងលក់ឡើយ ហេតុដូច្នេះហើយទើបសកម្មភាពទាំងឡាយណាដែលអាចបំបាត់ស្រ្តេសបាន អាចជួយបំបាត់ការគេងមិនលក់បាន។ ជាធម្មតា ការគេងមិនលក់អាចធ្វើឲ្យមនុស្សយើងមិនអាចសម្រាក និងមានកម្លាំងល្អវិញសម្រាប់សកម្មភាពនៅថ្ងៃបន្ទាប់ឡើយ។
វាដូចជាគ្មានអ្វីអាថ៌កំបាំងសោះដែលថា អ្នកគួរតែដោះស្បែកជើងសិននៅពេលដែលកំពុងតែស្ថិតក្នុងស្ថានភាពរវល់ខ្លាំង ព្រោះវានឹងផ្តល់អារម្មណ៍ល្អឡើងវិញដល់រាងកាយ។ នេះដោយសារតែអ្នកកំពុងតែបញ្ចេញធាតុភ្លើងពីក្នុងខ្លួនខ្លះ ព្រោះកាលណាមនុស្សយើងស្រ្តេស វានឹងបង្កើនសីតុណ្ហភាពក្នុងរាងកាយ ហើយការបន្ថយកម្តៅបានវិញ គឺជាវិធីដ៏ល្អក្នុងការបន្ថយស្រ្តេសដែរ។
នេះហើយគឺជាហេតុផលដែលអ្នកត្រូវលាងសម្អាតជើងសិនមុននឹងចូលគេង ជាពិសេសបើសិនជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអានសៀវភៅ សម្តាប់ចម្រៀងបន្ធូរអារម្មណ៍ ម៉ាស្សា តាំងសមាធិ ឬហាត់យូហ្គាដើម្បីបន្ថយស្រ្តេសទេ។ រឿងនេះក៏ងាយនឹងធ្វើឲ្យអ្នកកាន់តែឆាប់គេងលក់ស្រួលបន្ថែមទៀតផងដែរ។
អ្នកជំនាញខាងការគេងនិយាយថា ការដែលសីតុណ្ហភាពក្នុងខ្លួនចុះទាប គឺជារឿងសំខាន់មួយសម្រាប់ការគេងដ៏ស្កប់ស្កល់នៅពេលយប់ ហើយយកល្អគួរតែធ្វើយ៉ាងណាឲ្យសីតុណ្ហភាពក្នុងបន្ទប់គេងនៅទាបពី ១៦ ទៅ ១៩អង្សារ បើសិនជាអ្នកចង់ឲ្យការគេងមានភាពស្កប់ស្កល់ ឬគេងមិនឲ្យភ្ញាក់។ យ៉ាងណាមិញ បើសិនជាសីតុណ្ហភាពក្នុងខ្លួន (ឬបន្ទប់គេង) ក្តៅហើយ វានឹងរំខានដល់ការគេងជាមិនខាន។
ដើម្បីបន្ថយស្រ្តេស និងជំរុញដល់ការគេង យកល្អគួរតែមានទម្លាប់លាងសម្អាតជើងឲ្យស្អាតសិនមុនគេង ដោយដំបូងឡើងគួរតែត្រាំជើងរយៈពេលច្រើននាទី ហើយបើសិនជាអាចចូរបន្តក់ប្រេងក្រអូបទៅក្នុងទឹកនោះទៀតកាន់តែល្អ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វិធីនេះនឹងអាចបន្ថយសីតុណ្ហភាពក្នុងរាងកាយកាន់តែមានប្រសិទ្ធភាព៕