ដើម្បីបង្កើនការផលិតកូឡាជែនក្នុងរាងកាយអ្នកមិនចាំបាច់ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! នោះក៏ព្រោះតែអាហារមួយចំនួនមានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិដែលជួយអោយស្បែកក្មេងជាងវ័យ ហើយសុខភាពសន្លាក់និងសក់រឹងមាំ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបង្កើនការផលិតកូឡាជែន ៖
១. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃវីតាមីន E មានប្រសិទ្ធភាពទប់ស្កាត់ការបំផ្លាញកូឡាជែន រួមទាំងជាតិខ្លាញ់ល្អដែលចាំបាច់សម្រាប់សុខភាពប្រសើរនៃកោសិកាស្បែក។
២. ក្រូច
មិនថាក្រូចឆ្មារ ក្រូចថ្លុង ឬក្រូចអ្វីនោះទេសុទ្ធតែជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយសារធាតុ proline និងអាស៊ីតអាមីណូ lysine បំលែងទៅជាកូឡាជែន។ វីតាមីន C ក៏សំខាន់ក្នុងការកម្ចាត់រ៉ាឌីកាល់សេរីដែលវាយប្រហាយនិងបង្កការបំផ្លាញអេឡាស្ទីននិងកូឡាជែនក្នុងស្បែកផងដែរ។
៣. បន្លែស្លឹកបៃតងចាស់
ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនការផលិតកូឡាជែនក្នុងរាងកាយ។
៤. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃ lipoic acid ស្ពាន់ធ័រ និងសារធាតុ taurine ជួយក្នុងការបង្កើតឡើងវិញនូវសសៃកូឡាជែនដែលទទួលរងការបំផ្លាញយូរមកហើយ។
៥. បន្លែនិងផ្លែឈើពណ៌ក្រហម
មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលដើរតួនាទីជាអ្នកបង្កើនការផលិតកូឡាជែនតាមបែបធម្មជាតិក្នុងរាងកាយ។
៦. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ដែលល្អសម្រាប់សុខភាពស្បែកទប់ស្កាត់ការបំផ្លាញកូឡាជែននិងការរលាក៕