ការដែលមានអារម្មណ៍បេះដូងលោតខ្លាំងៗពេលខ្លះអាចសម្តៅទៅលើជីពចរលោតខ្លាំង ហើយក៏មិនមែនជារឿងធ្ងន់ធ្ងរដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការដែលឲ្យអ្នកជំនាញបេះដូងគឺជារឿងសំខាន់បើសិនជាអ្នកមានជំងឺបេះដុង ឬប្រឈមនឹងជំងឺនេះ។
ការដែលបេះដូងលោតខ្លាំងៗមានហេតុផលផលច្រើនខុសៗគ្នា។ តើអ្នកជាមនុស្សដែលស្រ្តេស ឬកំពុងតែកើតជំងឺថប់អារម្មណ៍ដែរទេ? ដូច្នេះអ្នកនឹងមានអារម្មណ៍បេះដូងលោតខ្លាំងជាទៀងទាត់ហើយ។ បើសិនជាអ្នកញ៉ាំកាហ្វេ បេះដូងអាចនឹងលោតខ្លាំងៗដោយសារតែជាតិកាហ្វេអ៊ីននេះឯង។
បើសិនជាអ្នកជំនាញជំងឺបេះដូងប្រាប់អ្នកថា បេះដូងអ្នកនៅតែធម្មតា ហើយនៅតែលោតខ្លាំងៗទៀត ដូច្នេះមិនបាច់បារម្ភទេ។ មានរបៀបរស់នៅមួយចំនួន និងការផ្លាស់ប្តូររបបអាហារមួយចំនួនអាចជួយឲ្យបេះដូងលោតធម្មតាវិញបាន។
បន្ថយស្រ្តេស
តើអ្នកកំពុងតែរស់នៅក្នុងស្ថានភាពតានតឹងពេកជារៀងរាល់ថ្ងៃមែនទេ? បន្ទាប់មក អ្នកប្រហែលជាធ្លាប់មានអាការៈបេះដូងលោតខ្លាំងៗហើយ។ កាលណាស្ត្រេសកាន់តែច្រើនអាចធ្វើឲ្យការលោតរបស់បេះដូងកាន់តែខ្លាំងដែរ។ ការដែលរស់នៅជាមួយនឹងសកម្មភាពដែលបន្ថយភាពតានតឹងដូចជា ការស្តាប់ចម្រៀងស្រទន់ៗ ការហាត់យូហ្គា ឬម៉ាស្សាអាចជួយបន្ថយស្រ្តេស ហើយក៏មិនឲ្យបេះដូងលោតខ្លាំងៗបានដែរ។
ព្យាយាមបន្ធូរអារម្មណ៍
អ្នកដែលកំពុងតែមានជំងឺថប់អារម្មណ៍អាចនឹងមានបញ្ហាបេះដូងលោតខ្លាំងៗជាប្រចាំដែរ។ បើសិនជាអ្នកអញ្ចឹងមែន វិធីសាស្រ្តដ៏ល្អបំផុតក្នុងការបង្ការ ឬកុំឲ្យមានការលោតរបស់បេះដូងខ្លាំងៗទៀត គឺការបន្ធូរអារម្មណ៍។ ការគិតអ្វីៗក្នុងន័យវិជ្ជមាន ការដកដង្ហើមជ្រៅៗ ការតាំងសមាធិនឹងអាចទប់ស្កាត់កាតថប់អារម្មណ៍បាន។
ញ៉ាំទឹកឲ្យបានច្រើន
អ្នកជំនាញខាងវេជ្ជសាស្រ្តនិយាយថា ការដែលរស់នៅខ្សោះជាតិទឹកក្នុងខ្លួនអាចធ្វើឲ្យបេះដូងលោតកាន់តែខ្លាំងទៅៗ។ នេះដោយសារតែវាកំពុងតែព្យាយាមផ្គត់ផ្គង់ឈាមទៅរាងកាយ ហើយកៅដោយសារតែកន្លែងជាច្រើនមានការផ្គត់ផ្គង់ឈាមមិនបានល្អដែរ។ ដូច្នេះចូរប្រាកដថាអ្នកញ៉ាំទឹកបានគ្រប់គ្រាន់រាល់ថ្ងៃហើយដើម្បីកុំឲ្យមានអាការៈបេះដូងលោតខ្លាំងៗទៀត។
បន្ថយការញ៉ាំកាហ្វេ
តើអ្នកកំពុងតែជាមនុស្សចូលចិត្តញ៉ាំកាហ្វេ និងមានបញ្ហាបេះដូងលោតខ្លាំងៗជាប្រចាំមែនទេ? នោះហើយគឺជាមូលហេតុជាក់ស្តែងមួយដែលអ្នកកំពុងតែដាក់មកលើខ្លួនឯង កាហ្វេគឺជាសារធាតុភ្ញោច ដូច្នេះវានឹងអាចធ្វើឲ្យបេះដូងលោតខ្លាំងបានហើយ។ ចូរកាត់បន្ថយការញ៉ាំកាហ្វេ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងៗទៀត។ រឿងនេះក៏មិនខុសគ្នានឹងការញ៉ាំគ្រឿងស្រវឹងដែរ។
ចៀសវាងការជក់បារី
អ្នកជក់បារីច្រើនៗក៏តែងតែមានអាការៈបេះដូងលោតខ្លាំងៗដែរ ដោយសារតែវាជាទម្លាប់អាក្រក់ហើយ សារធាតុនីកូទីនក្នុងបារីនោះគឺជាសារធាតុភ្ញោចផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកជាអ្នកជក់បារីមែន ការផ្តាច់បារីគឺជារឿងល្អមួយដើម្បីបញ្ឈប់ការលោតខ្លាំងៗរបស់បេះដូង ហើយបន្ថយការប្រឈមនឹងការស្លាប់ថែមទៀត៕