នៅពេលស្រ្តីម្នាក់ឈានដល់ពេញវ័យ ការមករដូវនឹងក្លាយទៅជាផ្នែកមួយនៃជីវិតរបស់គេជាមិនខាន។ ការមករដូវអាចមានរយៈពេលចាប់ពី ៣ថ្ងៃទៅមួយសប្តាហ៍ឯណោះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាស្រ្តីមិនមានផ្ទៃពោះ ឬមានជំងឺទេនោះ ការមករដូវនឹងកើតឡើងជារៀងរាល់ខែ។ បើសិនជាអ្នកមករដូវជាទៀងទាត់ មានន័យថា ប្រព័ន្ធប្រដាប់បន្តពូជអ្នកកំពុងតែធ្វើការបានល្អ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងពេលមករដូវ ស្រ្តីមួយចំនួនត្រូវការដោះស្រាយជាមួយនឹងការឈឺចាប់របស់នាងយ៉ាងច្រើន។ សំណាងដែរវីតាមីន C អាចជួយដល់ពួកគេបាន។
យកល្អគួរតែញ៉ាំអាហារសម្បូរវីតាមីន C ក្នុងពេលមករដូវ ប៉ុន្តែអញនកក៏អាចបន្ថែមអាហារសម្បូរវីតាមីន C ញ៉ាំក្នុងពេលកំពុងតែឈឺចាប់បានដែរ ព្រោះវាអាចជួយលុបបំបាត់ផលវិបាកនានានៃការមករដូវដែរ។
វីតាមីន C នឹងជួយកាត់បន្ថយចំនួនអ័រម៉ូន ប្រូជេស្តេរ៉ូនក្នុងស្បូន អនុញ្ញាតិឲ្យភ្នាសរបស់ស្បូនឆាប់របើកលឿន និងចូលរួមក្នុងការបញ្ចេញជាតិពុលដោយគ្មានការឈឺចាប់ទៀត។
ក្រៅពីនេះ វីតាមីន C ក៏ជួយរាងកាយបឺតស្រូបជាតិដែក និងពង្រឹងដល់ភាពរឹងមាំរបស់សរសៃឈាមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អាហារសម្បូរវីតាមីន C មានដូចជា ផ្លែឈើជូរៗ ល្ហុង សារី ប៉េងប៉ោះ ម្ទេសប្លោក ប្រូខូលី ផ្លែគីវី បន្លែពណ៌បៃតងចាស់ បឺរី ជាដើម។
- អ្នកក៏អាចប្រើថ្នាំបំប៉នវីតាមីន C ដែរ ប៉ូន្តែលុះត្រាតែមានការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕