ការបញ្ជាក់អំពីជំងឺមហារីកក្រពេញប្រូស្តាតប្រហែលជាមិនអាចដឹងភ្លាមៗនោះទេ។ បុរសដែលមានជំងឺមហារីកប្រភេទនេះច្រើនតែសម្គាលឃើញមានអាការៈជាច្រើននៅពេលជំងឺនេះកាន់តែវិវដ្តទៅមុខទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាការៈមួយចំនួនដែលអាចគិតថាអ្នកកំពុងតែមានជំងឺមហារីកក្រពេញប្រូស្តាតហើយ។
- ពិបាកនោម និងពេលខ្លះអស់កម្លាំងតែម្តងក្នុងពេលឈរនោម
- ត្រូវការនោមញឹកញាប់ ជាពិសេសពាក់កណ្តាលយប់
- ពិបាកចាប់ផ្តើមនោម ឬនោមមិនចេញតែម្តង
- កម្លាំងលំហូរទឹកនោមដូចជាចុះខ្សោយ
- មានអារម្មណ៍ក្រហាយៗពេលនោម
- ឈាមក្នុងទឹកនោម
- ឈាមក្នុងទឹកកាម
- ពិបាកបាញ់ទឹកកាម
- ឈឺចាប់ពេញខ្លួន ជាពិសេសចង្កេះ សន្លាក់ត្រគៀក ឬភ្លៅ
- មានសម្ពាធក្នុងតំបន់អាងត្រគៀក
- ឈឺក្នុងឆ្អឹង
- លិង្គមិនឡើងរឹង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះបើសិនជាអ្នកសម្គាល់ឃើញអាការៈណាមួយដូចបានរៀបរាប់ខាងលើដែលគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកបារម្ភនោះ អ្នកគួរតែទៅពិគ្រោះជាមួយអ្នកជំនាញខាងតម្រងនោមដើម្បីវាយតម្លៃទៅលើមូលហេតុរបស់វា៕