ផ្លែសាច់អាចនឹងកើតឡើងគ្រប់ពេលដែលអ្នកមានស្នាមរបួសនៅកន្លែងណាមួយនៃស្បែក។ ផ្លែសាច់ត្រូវបានបង្កើតឡើងដោយការលូតលាស់ជាលិការបួសរបស់ស្បែក ដែលបានជារួចមកហើយនោះ។ ចំពោះពណ៌របស់វាវិញ មានចាប់ពីពណ៌ធម្មជាតិរហូតដល់ពណ៌ផ្កាឈូកខ្ចី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ស្នាមផ្លែសាច់មិនងាយនឹងបាត់ទៅវិញឡើយ។ ប៉ុន្តែខ្ញុំមានវិធីងាយៗខ្លះដែលអាចជួយលុបបំបាត់ស្នាមផ្លែទាំងនេះបាន។
ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីន C និងអង់ទីអុកស៊ីដង់។ វាក៏ជាជំនួយដ៏អស្ចារ្យសម្រាប់ការព្យាបានបញ្ហាស្នាកស្នាមនានា ហើយក្នុងនោះក៏មានស្នាមផ្លែផងដែរ។ ចូរលាបទឹកក្រូចឆ្មាដោយផ្ទាល់ទៅលើកន្លែងដែលមានស្នាមផ្លែ ហើយទុកចោល៣០នាទីចាំលាងជម្រះចេញ។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះប្រភេទនេះអាចកាត់បន្ថយភាពក្រហម និងទំហំរបស់ស្នាមផ្លែបាន។ ចូរលាបទឹកខ្មេះនេះនៅលើកន្លែងមានស្នាមផ្លែ ហើយម៉ាស្សាវាថ្នមឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ខ្ទឹមស
ខ្ទឹមសអាចបញ្ឈប់ការកកើតជាស្នាមផ្លែសាច់បាន។ ចូរត្រដុសប្រេងខ្ទឹមសនៅលើកន្លែងដែលមានផ្លែ ហើយទុកចោល ១០នាទី ចាំលាងជម្រះចេញ។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើធ្វើការងាររបស់វាយ៉ាងអស្ចារ្យទៅលើបញ្ហាស្បែក។ វាជួយឲ្យស្បែកដែលរបួសឆាប់ជា បន្ថយការរលាក និងផ្តល់សំណើមដល់ស្បែក។ ដំបូងឡើយ ចូរលាងសម្អាតស្បែកអ្នកជាមួយទឹកក្តៅឧណ្ហៗសិន បន្ទាប់មកចាំលាបជែលប្រទាលកន្អុយក្រពើពីលើស្នាមផ្លែទាំងនោះ។
ទឹកឃ្មុំ
ទឹកឃ្មុំអាចផ្តល់ជាសំណើម និងរបួសស្បែកឆាប់ជាវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរលាបទឹកឃ្មុំនៅពីស្នាមផ្លែ ហើយម៉ាស្សាវាថ្នមៗ ហើយវាក៏ជួយបង្ការការកើនឡើងកោសិកាស្បែកងាប់ៗ និងពង្រឹងដល់របត់ឈាមរត់ទៀតផង៕