ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍របស់ប្រទាលកណ្តុយក្រពោះលើស្បែក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្រោយពេលដែលអ្នកលុបមុខរួច អ្នកអាចយកប្រទាលកណ្តុយក្រពើមកបិទលើមុខបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកមានសំណើម និងស ក្រៅពីនេះវាអាចការពារមុខអ្នកមិនឲ្យកើតស្នាមជ្រួញ ថែមទាំងភ្លឺរលោង ទន់ នឹងមានទម្ងន់ទៀតផង។
- វានឹងជួយការពារស្បែកអ្នកមិនឲ្យឆាប់ចាស់ដោយសារតែវាមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យកោសិកាស្បែកមិនងាយចាស់ឡើយ។
- នៅពេលដែលអ្នកចេញទៅក្រៅ អ្នកមិនបាច់លាបឡេការពារកម្តៅថ្ងៃក៏បានដែរ អ្នកអាចលាបផលិតផលដែលធ្វើពីប្រទាលកណ្តុយក្រពើ នោះវានឹងអាចជួយការពារកម្តៅថ្ងៃមិនឲ្យប៉ះត្រូវមុខអ្នកដែលអាចធ្វើឲ្យក្រហមមុខបាន។
- នៅពេលដែលអ្នកត្រូវថ្ងៃច្រើន ហើយមុខឡើងក្រហម អ្នកអាចយកប្រទាលកណ្តុយក្រពើដាក់ក្នុងទូរទឹកកក បន្ទាប់មកយកមកបិទលើមុខ នោះស្បែកអ្នកនឹងជួយសង្គ្រោះបាន។
- នៅពេលដែលអ្នកកើតមុន អ្នកអាចយកវាមកបិទក៏បានដែរ នោះមុនអ្នកនឹងរៀបតូចទៅវិញជាមិនខានឡើយ។
- នៅពេលដែលមុខអ្នកប្រតិកម្ម អ្នកអាចលាបប្រទាលកណ្តុយក្រពើបាន ព្រោះវាអាចជួយបំបាត់នៅការប្រតិកម្មទាំងនេះដែលមានលើមុខអ្នកបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)