ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីវិធីនៃការការពារមិនឲ្យកូនទល់លាមក។ តើមានវិធីអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែវឹកហាត់កូនឲ្យមានពេលវេលាបត់ជើងឲ្យបានត្រឹមត្រូវ ដោយពេលវេលាដែលល្អបំផុតគឺក្រោយពេលបាយរួច ព្រោះពេលនោះពោះវៀនកំពុងតែដំណើរការល្អ នោះកូនក៏អាចងាយស្រួលក្នុងការបត់ជើងដែរ។
- អ្នកត្រូវតែឲ្យកូនបរិភោគចេកឲ្យបានច្រើន ហើយអ្នកក៏អាចឲ្យគេបរិភោគល្ពៅដែរ ព្រោះអាហារទាំងនេះសុទ្ធតែអាចជួយកូនឲ្យងាយស្រួលបត់ជើង ហើយមិនងាយទល់លាមកឡើយ។
- អ្នកត្រូវតែទម្លាប់ឲ្យកូនបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើនតាំងពីតូច ព្រោះវាសុទ្ធតែជាអាហារដែលល្អចំពោះសុខភាពកូន ថែមទាំងអាចធ្វើឲ្យគេមិនប្រឈមមុខនឹងជំងឺទល់លាមកទៀតផង។
- អ្នកត្រូវតែនាំកូនឲ្យហាត់ប្រាណ ដោយធ្វើចលនាងាយៗ ជាងនេះទៅទៀតត្រូវតែឲ្យគេផឹកទឹកឲ្យបានច្រើន នោះកូននឹងមិនទប់លាមកឡើយ ហើយនៅពេលដែលកូនឈឺបត់ជើងធំ ត្រូវតែទៅជុះភ្លាម នោះកូននឹងគ្មានអាការៈទល់លាមកទេ។
- អ្នកមិនត្រូវឲ្យកូនបរិភោគអាហារដែលបំពងច្រើនឡើយ ព្រោះអាហារទាំងនេះសុទ្ធតែអាចធ្វើឲ្យកូនក្តៅក្នុង នោះកូនអាចនឹងមានអាការៈទល់លាមកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)