ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកមិនឲ្យកើតមហារីកក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែកែចោលទម្លាប់មិនល្អរបស់អ្នក ដោយគួរតែរក្សាចិត្តឲ្យសប្បាយ មិនផ្តល់សម្ពាធដល់ផ្លូវចិត្តអ្នក ហើយអ្នកគួរតែធ្វើជាមនុស្សដែលមានចរិតរួសរាយ មានអ្វីនិយាយចេញមក ទើបអាចចៀសពីការកើតមហារីកសុដន់។ ជាពិសេស អ្នកគួរតែចូលគេងពីព្រលឹម មិនគួរធ្វើការយប់ៗឡើយ។
- នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ អ្នកគួរតែរកមនុស្សម្នាក់មកនិយាយជាមួយអ្នក ដោយនិយាយចេញមកឲ្យអស់ មិនគួរលាក់ក្នុងចិត្តឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក ជាពិសេស ផ្នែកសុដន់តែម្តង។
- អ្នកគួរតែរៀបការក្នុងអាយុដែលត្រឹមត្រូវ មិនគួរចាស់ពេកឡើយ ព្រោះក្រោយពេលដែលអ្នករៀបការរួច អ្នកនឹងអាចមានផ្ទៃពោះ ហើយបំបៅទឹកដោះដល់កូន។ ការបំបៅទឹកដោះអ្នកដល់កូន អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ក្នុងការកើតមហារីកសុដន់បានយ៉ាងងាយ។
- ក្នុងពេលធម្មតា អ្នកគួរតែញ៉ាំអាហារដែលធ្វើពីស្រូវសាលី ពពួកសណ្តែក ផ្លែឈើ និងបន្លែជាច្រើនទៀត ដើម្បីមិនងាយប្រឈមមុខនឹងការកើតមហារីកសុដន់។ ជាពិសេស អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលបំពងខ្លាញ់ អាហារអាំង ព្រមទាំងអាហារកំប៉ុង ទើបមិនធ្វើឲ្យអ្នកកើតមហារីកសុដន់បាន។
- អ្នកគួរតែហាត់ប្រាណខ្លះ ដោយមិនគួរខ្ចិលឡើយ ព្រោះការធ្វើចលនា អាចជួយអ្នកឲ្យចៀសពីជំងឺទាំងឡាយ ជាពិសេស គឺមហារីកសុដន់តែម្តង។ ដូចនេះ អ្នកគួរតែធ្វើតាមនេះ ទើបអ្នកមិនប្រឈមមុខនឹងមហារីក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)