ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកបាត់ឈឺពោះក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកឈឺពោះក្នុងពេលមករដូវ អ្នកគួរតែរក្សាកម្តៅពោះអ្នកឲ្យមានកក់ក្តៅ ទើបអាចបំបាត់អាការៈឈឺចុកចាប់របស់អ្នកបាន។ ដូចនេះ អ្នកអាចយកទឹកក្តៅមកស្អំពោះរបស់អ្នកបាន ដោយអាចចាក់ទឹកក្តៅក្នុងថង់សម្រាប់ដាក់ទឹកក្តៅ រួចយកមកស្អំជាការស្រេច។
- ប្រសិនជាអ្នកតែងឈឺពោះពេលមករដូវ ពេលដែលអ្នកដុះធ្មេញ ឬលុបមុខ អ្នកអាចប្រើទឹកក្តៅបាន ប្រើរហូតដល់ពេលដែលរដូវអ្នកអស់ អ្នកអាចប្រើទឹកធម្មតាវិញ ព្រោះការប្រើទឹកក្តៅមកលុបមុខ និងដុសធ្មេញ អាចធ្វើឲ្យអ្នកបាត់អាការៈឈឺពោះបាន។
- អ្នកមិនគួរញ៉ាំភេសជ្ជៈដែលត្រជាក់ ជាពិសេសការ៉េមតែម្តង។ ប្រសិនជាអ្នកពិសារក្នុងពេលមករដូវ នោះអ្នកនឹងឈឺពោះកាន់តែខ្លាំង ដោយមិនងាយបាត់ទៅវិញឡើយ ដោយធ្វើឲ្យអ្នកពិបាកទ្រាំណាស់។
- ក្នុងពេលដែលអ្នកមករដូវ អ្នកមិនគួរញ៉ាំអាហារដែលត្រជាក់ឡើយ ដោយគួរតែបរិភោគអាហារដែលក្តៅ ទើបអាចធ្វើឲ្យអ្នកមិនងាយឈឺពោះក្នុងពេលមករដូវ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ទើបអ្នកមិនឈឺពោះក្នុងពេលមករដូវ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)