ភាគច្រើនការញ័រដើមទ្រូងមិនមែនជារឿងដែលធ្ងន់ធ្ងរទេ។ ការញ័រដើមទ្រូងខ្លះអាចកើតឡើងដោយសារតែស្រ្តេស ថប់អារម្មណ៍ និងហាត់ប្រាណ ខណៈពេលខ្លះទៀតបង្កឡើងដោយរបបអាហារ។ ប៉ុន្តែបើសិនជាអ្នកធ្លាប់ញ័រដើមទ្រូងជាលើកដំបូង ហើយកើតឡើងជាមួយនឹងអាការៈមិនធម្មតាដូចជា ឈឺទ្រូង ពិបាកដង្ហើម និងវិលមុខ ចូរស្វែងរកការព្យាបាលភ្លាមបើសិនជាចាំបាច់។
តើអ្នកញ័រដើមទ្រូងកក្រោយពីញ៉ាំអាហាររួចមែនទេ? រឿងនេះប្រហែលជាបង្កឡើងដោយអ្វីដែលអ្នកបានញ៉ាំហើយ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលត្រូវបានគេដឹងថាជាដើមហេតុនៃការញ័រដើមទ្រូង៖
នំខេក
នំខេកមួយដុំផ្ទុកទៅដោយជាតិស្ករដែលជាសារធាតុភ្ញោច។ នៅពេលអ្នកញ៉ាំវា ឬអ្វីផ្សេងដែលមានជាតិស្ករច្រើន នោះវានឹងធ្វើឲ្យអ្នកញ័រដើមទ្រូងហើយ។ ប៉ុន្តែចូរចាំថា ការដែលកង្វះជាតិស្ករក្នងុឈាមក៏ធ្វើឲ្យញ័រដើមទ្រូងផងដែរ។ ប៉ុន្តែការទទួលបានជាតិស្ករតិចតួចពីផ្លែឈើវិញគឺជារឿងល្អ។
ភេសជ្ជៈសូដា
ហេតុផលពីរយ៉ាងដែលថា ហេតុអ្វីបានជាការញ៉ាំភេសជ្ជៈសូដាអាចធ្វើឲ្យអ្នកញ័រដើមទ្រូងដែរ។ ដំបូងឡើយ វាផ្ទុកទៅដោយជាតិស្ករ។ ដូច្នេះអ្នកគួរតែប្តូរវាទៅភេសជ្ជណាដែលមិនមានជាតិផ្អែមវិញ។ ទី២ ក្នុងភេសជ្ជៈប្រភេទនេះគឺមានជាតិកាហ្វេអ៊ីន ដែលត្រូវបានគេជឿថា ជាសារធាតុភ្ញោច នាំឲ្យញ័រដើមទ្រូង។
កាហ្វេ
និយាយដល់ជាតិកាហ្វេអ៊ីន អ្នកនឹងញ័រដើមទ្រូងគ្រប់ពេលដែលអ្នកញ៉ាំកាហ្វេ ជាពិសេសបើសិនជាអ្នកក្នុងចំណោមនុស្សដែលអាឡែហ្ស៊ីនឹងជាតិកាហ្វេអ៊ីនតែម្តង។ ក្រៅពីញ័រដើមទ្រូង អ្នកក៏ប្រហែលជាធ្លាប់មានអាការៈថប់អារម្មណ៍ ញ័រដៃ និងចង្អោផងដែឬដោយសារតែជាតិកាហ្វេអ៊ីន។ តែបើសិនជាអ្នកមិនអាចអត់កាហ្វេបានទេ នោះ អ្នកគ្រាន់តែកាត់បន្ថយចំនួនរបស់វាបានហើយ ឬអាចជ្រើសរើសកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីនវិញ។
សូកូឡា
សូកូឡាគឺមានរសជាតិឆ្ងាញ់ណាស់។ ប៉ុន្តែតើអ្នកមានដឹងទេថា អ្វីទៅដែលមិនធ្វើឲ្យវាអស្ចារ្យទៅ? នោះគឺវាធ្វើឲ្យញ័រដើមទ្រូងដែរ។ ជាពិសេសបើសិនជាអ្នកចូលចិត្តសូកូឡាទឹកដោះគោ វាទំនងជាធ្វើឲ្យអ្នកញ័រទ្រូងក្រោយពីញ៉ាំរួច ដោយសារតែវាមានជាតិស្ករច្រើន និងកាហ្វេអ៊ីន។ យកល្អគួរតែកាត់បន្ថយការញ៉ាំអាហារបែបនេះទៅ។
គ្រឿងស្រវឹង
អ្នកប្រហែលជាធ្លាប់មានបញ្ហាញ័រដើមទ្រូងហើយក្រោយពីញ៉ាំគ្រឿងស្រវឹងរួច ជាពិសេសពេលញ៉ាំច្រើនៗ។ បើសិនជាអ្នកមានបញ្ហាបេះដូងសរសៃឈាម គ្រូពេទ្យទំនងជាប្រាប់ឲ្យអ្នកតមគ្រឿងស្រវឹងសិនហើយ។ ប៉ុន្តែបើអ្នកមានសុខភាពល្អហើយ សម្រាប់បុរសអាចញ៉ាំត្រឹមពីរដងក្នុងមយយថ្ងៃបាន និងស្រ្តីបានម្តងក្នុងមួយថ្ងៃ៕