ការគេងបាត់ដង្ហើមគឺជាជំងឺទាក់ទងនឹងការគេងដែលកើតឡើងញឹកញាប់បំផុត។ វាគឺជារឿងដែលអាចព្យាបាលបាន ខណៈពេលដែលវាអាចបង្កជាផលវិបាកជាច្រើនផងដែរ។ ការគេងបាត់ដង្ហើមអាចកើតឡើងច្រើនដងក្នុងមួយយប់ដែលអ្នកជំងឺគេង ហើយរយៈពេលនៃការបាត់ដង្ហើមម្តងៗអាចយូរបំផុត ១០វិនាទីឡើងទៅឯណោះ។ ការគេងបាត់ដង្ហើមជាញឹកញាប់បង្កឡើងដោយការស្ទះ ឬរួមតូចរបស់ផ្លូវដង្ហើម។ អ្នកដែឡប្រឈមនឹងបញ្ហានេះច្រើនតែអាយុចាប់ពី៦០ឆ្នាំឡើងទៅ ជាមនុស្សធាត់ និងមានជំងឺបេះដូង។ ជំងឺនេះកើតឡើងជាលក្ខណៈគ្រួសារតែម្តង។ 

ទោះពីជាយ៉ាងណាក៏ដោយ ដើម្បីព្យាបាលជំងឺនេះ យកល្អគួរតែសាកល្បងវិធីព្យាបាលដោយខ្លួនឯងរបស់វាសិនទៅ។ 

ទឹកឃ្មុំ

សូមអរគុណចំពោះសមត្ថភាពប្រឆាំងនឹងការរលាករបស់ទឹកឃ្មុំ ដែលវាជាអ្វីដែលអាចជួយដល់ផ្លូវដង្ហើមកុំឲ្យរួមតូចពេលគេងទៀត។ អ្វីដែលអ្នកត្រូវធ្វើគឺលាយទឹកឃ្មុំមួយស្លាបព្រាបាយចូលទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ ហើយទុកវាញ៉ាំមុនពេលចូលគេង។ 

តែខ្ញីជាមួយម្សៅសម្បកឈើអែម

តែឬសឈើប្រភេទនេះប្រហែលជាអាចជួយអ្នកបានបើសិនជាអ្នកជួបបញ្ហាគេងបាត់ដង្ហើម ដោយសារតែវាមានសមត្ថភាពប្រឆាំងការរលាក។ ដើម្បីជម្រុញដល់ការបំបាត់ភាពបាត់ដង្ហើមទៀត អ្នកអាចលាយម្សៅសម្បកឈើអែមមួយស្លាបព្រាកាហ្វេទៀតចូល ហើយញ៉ាំមុនពេលចូលគេង។ 

ផ្លុំប៉េតប៉ោង

វាក៏ជារឿងដ៏ល្អមួយដែលអ្នកត្រូវពង្រឹងដល់សាច់ដុំបំពង់ករបើសិនជាអ្នកចង់ដោះស្រាយការគេងបាត់ដង្ហើមតាមរបៀបធម្មជាតិ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺការផ្លុំប៉េតប៉ោងដោយការដកដង្ហើមជ្រៅៗ។ លំហាត់ប្រាណពង្រឹងភាពរឹងមាំរបស់បំពង់ករមួយនេះអាចធ្វើរហូតដល់ ៥ដងក្នុងមយយថ្ងៃជារៀងរាល់ថ្ងៃបាន។ 

សម្រកទម្ងន់

ដូចអ្វីដែលខ្ញុំបាននិយាយពីខាងដើមអ៊ីចឹងថា អ្នកដែលធាត់ៗគឺប្រឈមនឹងការគេងបាត់ដង្ហើម។ បើសិនជាវាកើតដោយសារតែអ្នកធាត់មែន វាក៏គ្មានអ្វីដែលត្រូវធ្វើក្រៅពីការសម្រកទម្ងន់ដែរ។ ចូរជ្រើសរើសទម្លាប់ញ៉ាំអាហារដែលផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់។ វាក៏ជារឿងដ៏ល្អមួយក្នុងការបន្ថយស្រ្តេសឲ្យបានច្រើនបំផុតដែរ៕