ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការផ្តាច់ទឹកដោះកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលកូនបៅច្រើន ទឹកដោះអ្នកអាចនឹងតិចទៅៗ។ ដូចនេះ អ្នកអាចកាត់បន្ថយរយៈពេលនៃការបំបៅទឹកដោះដល់កូន ដោយកាត់បន្ថយបន្តិចម្តងៗរហូតដល់ផ្តាច់បានសម្រេច។
- នៅមុនពេលដែលអ្នកផ្តាច់ទឹកដោះកូន បើកូនចង់បៅ អ្នកអាចបូមទឹកដោះអ្នកដាក់ក្នុងកែវ ឬដបឲ្យគេញ៉ាំបាន ព្រោះការធ្វើបែបនេះយូរទៅ កូននឹងមិនរកដោះអ្នកបៅទៀតទេ។
- នៅពេលដែលកូនមិនទារចង់បៅទឹកដោះអ្នក អ្នកមិនគួរឲ្យគេបៅ ឬហៅគេមកបៅទេ។
- អ្នកអាចចាប់ផ្តើមឲ្យកូនញ៉ាំចំណីអាហារ និងភេសជ្ជៈផ្សេងៗ ដើម្បីឲ្យកូនអាចបំភ្លេចបាននូវទឹកដោះរបស់អ្នក។ ការធ្វើបែបនេះ អាចធ្វើឲ្យកូនលូតលាស់បានល្អ និងមិនបាក់កម្លាំងព្រោះតែគ្មានទឹកដោះអ្នកបៅទេ។
- ប្រសិនជាកូននៅតែចង់បៅទឹកដោះអ្នក អ្នកគួរតែយកក្បាលដោះជ័រដើម្បីលួងកូនជំនួសឲ្យកូនបៅទឹកដោះអ្នក។ ដូចនេះ កូននឹងអាចបំភ្លេចទឹកដោះអ្នកបាន។
- ចុងក្រោយ នៅរាល់ពេលដែលអ្នកឲ្យកូនបៅទឹកដោះអ្នក អ្នកអាចឲ្យគេបៅទឹកដោះគោម្សៅជាមុនសិន ដើម្បីអាចឲ្យកូនផ្តាច់ទឹកដោះបានលឿន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីជួយកូនផ្តាច់ទឹកដោះអ្នកបានសម្រេច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)