ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលងាយកើតមហារីកសុដន់។ តើមានបុគ្គលណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នារីដែលចូលចិត្តនៅតែម្នាក់ឯង មិនចូលចិត្តនិយាយស្តីជាមួយអ្នកដទៃ មិនចូលចិត្តពិភាក្សាជាមួយអ្នកដទៃ ជាបុគ្គលដែលងាយកើតមហារីកសុដន់ណាស់ ព្រោះផ្លូវចិត្តគេកើតមានបញ្ហា ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសុដន់របស់គេបានយ៉ាងងាយជាទីបំផុត។
  2. នារីដែលមិនចូលចិត្តហាត់ប្រាណ ហើយធាត់ ចូលចិត្តញ៉ាំសាច់ ជក់បារី ញ៉ាំស្រា ព្រមទាំងចូលចិត្តចូលគេងយប់ជ្រៅ នឹងងាយប្រឈមមុខនឹងជំងឺមហារីកសុដន់នេះណាស់។ ដូចនេះ អ្នកគួរតែកែចោលទម្លាប់អាក្រក់ទាំងនេះ ទើបមិនប្រឈមមុខនឹងជំងឺមហារីក។
  3. នារីដែលរៀបការយឺត ហើយមិនឲ្យកូនបៅដោះ ជាបុគ្គលដែលងាយប្រឈមមុខនឹងមហារីកសុដន់ណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ហើយការពារឲ្យបានល្អ ទើបជំងឺនេះមិនមករកអ្នក។
  4. នៅពេលដែលអ្នកស្រូបយកប្រូតេអ៊ីនច្រើន ហើយខ្លាញ់ច្រើនចូលទៅក្នុងរាងកាយ នោះអ្នកនឹងអាចកើតមហារីកសុដន់ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ទើបសុខភាពសុដន់អ្នកល្អតាមនោះដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)