ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំវក

បុគ្គលឆ្នាំវក គឺជាមនុស្សដែលពូកែ ហើយមានខួរក្បាលឆ្លាតទៀត។ ជាពិសេស គេអាចបង្កើតមុខរបរ ហើយធ្វើឲ្យមុខរបរនោះដើរ ថែមទាំងអាចរីកចម្រើនទៀតផង។ ជាហេតុដែលធ្វើឲ្យជីវភាពរបស់គេកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ឆ្នាំកុរ

បុគ្គលឆ្នាំកុរវិញ​ ក្នុង១០ឆ្នាំខាងមុខ ទោះបីជាមិនចង់ក្លាយជាអ្នកមាន ក៏អាចទទួលបានទ្រព្យធំដែរ។ ទោះជាមិនចង់កាន់ទ្រព្យធំ ក៏ទ្រព្យធំរត់មករកដែរ ដោយធ្វើឲ្យអ្នកកាន់តែកាន់ កាន់តែច្រើន មិនអាចដាក់ចុះបានឡើយ។

ឆ្នាំមមែ

បុគ្គលឆ្នាំមមែវិញ មានវាសនាដែលអាចក្លាយជាអ្នកមានរាងយឺតបន្តិច។ ប៉ុន្តែឲ្យតែអ្នកមិនបោះបង់ចោល ហើយមានគំនិតតស៊ូ ក្នុង១០ឆ្នាំខាងមុខ អ្នកនឹងអាចមើលឃើញទ្រព្យធំ ដោយធ្វើឲ្យអ្នកអាចក្លាយជាសេដ្ឋីក៏ថាបានដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)