ជំងឺប្រមេះទឹកថ្លាមិនខុសគ្នានឹងជំងឺប្រមេះទឹកបាយឡើយ គឺវាជាជំងឺកាមរោគដូចគ្នា ហើយក៏កើតឡើងលើស្រ្តីភាពភាគច្រើនផងដែរនៃជំងឺកាមរោគទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីដែលឆ្លងជំងឺនេះច្រើនតែអាយុចាប់ពី ១៥ ទៅ២៤ឆ្នាំ ហើយក៏មិនបង្ករោគសញ្ញាអ្វីដែរ ប៉ុន្តែវាជាជំងឺដែលអាចព្យាបាលជាដោយការប្រើថ្នាំផ្សះ។ បើសិនជាមិនមានការព្យាបាលទេ ជំងឺនេះអាចបង្កជាបញ្ហាធ្ងន់ធ្ងរដល់សុខភាពស្រ្តី ជាពិសេសមិនអាចមានកូនបានតែម្តង។
ជំងឺប្រមេះទឹកបាយឆ្លងតាមរយៈ៖
- ការរួមភេទតាមទ្វារមាស មាត់ ឬរន្ធគូថ
- ការប៉ះពាល់ប្រដាប់ភេទ៖ សម្រាប់ស្រ្តីដែលរួមភេទជាមួយស្រ្តីដូចគ្នាក៏ឆ្លងជំងឺនេះដែរ
- ឆ្លងពីម្តាយទៅកូនក្នុងផ្ទៃ
ជំងឺប្រមេះទឹកថ្លាត្រូវបានគេស្គាល់ថាជាការបង្ករោគស្ងៀមស្ងាត់ ព្រោះតែស្រ្តីភាគច្រើនដែលមានជំងឺនេះគឺមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់។ បើសិនជាអ្នកចេញជារោគសញ្ញាមែន ក៏មិនចាប់អារម្មណ៍ដែរលុះត្រាតែរយៈពេលច្រើនសប្តាហ៍ក្រោយឯណោះទើបដឹងច្បាស់។
រោគសញ្ញាជំងឺនេះមានដូចជា៖
- ធ្លាក់ឈាមនៅចន្លោះពេលមករដូវ
- នោមក្រហាយ
- ក្តៅខ្លួន
- ឈឺចង្កេះ
- ឈឺក្នុងពោះផ្នែកខាងក្រោម
- ចង្អោ
- ឈឺចាប់ក្នុងពេលរួមភេទ
- ការហូរទឹករំអិលតាមទ្វារមាសមិនធម្មតា
បើសិនជាអ្នកគិតថា អ្នកប្រហែលជាមានជំងឺប្រមេះទឹកថ្លា អ្នក និងដៃគូរួមភេទត្រូវតែទៅឲ្យពេទ្យពិនិត្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជំងឺនេះមិនមានបង្ហាញរោគសញ្ញាអ្វីឡើយ ដែលរឿងនេះនឹងបង្កបញ្ហាកាន់តែខ្លាំងដល់សុខភាព រួមទាំងមិនអាចមានកូនថែមទៀតផង៕