វីតាមីន គឺជាសមាសធាតុដ៏សំខាន់សម្រាប់រាងកាយអាចបំពេញមុខងារបានយ៉ាងល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកអាចទទួលបានវីតាមីនតាមរយៈរបបអាហារ ព្រោះរាងកាយមិនអាចសំយោគវាដោយខ្លួនឯងបានឡើយ ប៉ុន្តែកាលណារាងកាយកង្វះវីតាមីនវិញ វាអាចនឹងបង្កជាផលវិបាកគ្រោះថ្នាក់ជាច្រើនបាន។
ជាក់ស្តែងដូចជាអាការៈប្រេះបបូរមាត់ អាចជាសញ្ញាមួយនៃការកង្វះវីតាមីន B ស័ង្គសី និងដែក។ រឿងនេះច្រើនតែកើតឡើងលើអ្នកញ៉ាំអាហារបួស។ ដើម្បីបំបាត់អាការៈនេះ អ្នកត្រូវតែញ៉ាំសណ្តែក សាច់បក្សី ត្រីសាលម៉ុង ស៊ុត និងសត្វមានសម្បក។ វីតាមីន C នឹងជួយពង្រឹងដល់ការបឺតស្រូបជាតិដែក និងជួយរាងកាយប្រឆាំងនឹងការបង្ករោគបាន ដូច្នេះអ្នកត្រូវតែញ៉ាំប្រូខូលី ម្ទេសប្លោកពណ៌ក្រហម និងផ្កាខាត់ណាឲ្យបានច្រើន។
ចំពោះអាការៈជ្រុះសក់វិញ វាអាចជាសញ្ញាមួយនៃការកង្វះវីតាមីន B7។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះការញ៉ាំស៊ុតស្រស់ៗនឹងអាចជួយដោះស្រាយបាន ព្រោះប្រូតេអ៊ីនក្នុងស៊ុត ព្រមទាំងសារធាតុ Avidin នឹងជួយដោះស្រាយរឿងនេះបាន។ អ្នកក៏អាចញ៉ាំស៊ុតស្ងោ ត្រីសាលម៉ុង ផ្លែប័រ ផ្សិត សណ្តែកសៀង និងចេកផងដែរ៕