ខ្ញុំជាប្តីម្នាក់អាយុ ២៨ឆ្នាំ ហើយប្រពន្ធខ្ញុំអាយុ ២២ឆ្នាំ។ យើងបានរៀបការរយៈពេលពីរបីខែហើយ តែអ្វីដែលពិបាកសម្រាប់ជីវិតអាពារហ៍ពិពារហ៍នេះគឺថា គ្រប់ពេលដែលខ្ញុំរួមភេទដោយការសូកបញ្ចូលលិង្គទៅក្នុងទ្វារមាសនាង នាងតែងតែរុញខ្ញុំចេញវិញ ហើយនិយាយថាឈឺខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យើងបានព្យាយាមធ្វើម្តងហើយម្តងទៀតហើយ តែដូចជាគ្មានជោគជ័យសោះ នេះដោសយារតែសន្ទះព្រហ្មចារីណ៍របស់នាងមិនទាន់ដាច់រហែកនៅឡើយ។ តើខ្ញុំអាចធ្វើអ្វីបានទៅដើម្បីរួមភេទកុំឲ្យនាងរងការឈឺចាប់ទៀត?
យកល្អអ្នកគួរតែនិយាយជាមួយប្រពន្ធអ្នកអំពីបញ្ហានេះទៅ ព្រោះអ្នកត្រូវតែរកឲ្យឃើញថា ការឈឺចាប់នេះធ្វើឲ្យអ្នកឈប់រួមភេទជាមួយអ្នក ឬគ្រាន់តែខ្លាចការឈឺចាប់ទេ។ តាមការសង្កេតរបស់ខ្ញុំ ខ្ញុំច្រើនតែរកឃើញថា វាគ្រាន់តែជាការខ្លាចឈឺចាប់ប៉ុណ្ណោះ ដូច្នេះវានឹងគ្រប់គ្រាន់សម្រាប់ស្រ្តីពិបាកនឹងទទួលយកការរួមភេទនេះណាស់។ បើសិនជានាងខ្លាចការសូកបញ្ចូលលិង្គទៅក្នុងទ្វារមាស ដំបូងឡើយអ្នកអាចចាប់ផ្តើមជាមួយនឹងការលូកម្រាមដៃសិនក្នុងពេលបរបោសអង្អែលមុនពេលរួមភេទមែនទែន។ បន្ទាប់មក បើសិនជានាងមានផាសុកភាពហើយ អ្នកអាចសូកម្រាមដៃមួយទៀត និងប្រើប្រាស់សកម្មភាពម្រាមដៃនេះដើម្បីនាងអាចជម្នះការខ្លាចបាន។
បើសិនជានាងនៅតែមិនមានផាសុខភាពក្នុងការប្រើម្រាមដៃទេ ចូរណែនាំនាងឲ្យប្រើម្រាមដៃខ្លួនឯងវិញទៅ។ ដូច្នេះនាងនឹងដឹងថាវាមានប្រសិទ្ធភាពល្អប៉ុណ្ណាហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្វីដែលសំខាន់គឺថា អ្នកត្រូវតែធ្វើឲ្យនាងមានទំនុកចិត្តឲ្យបាន ហើយផ្តល់អារម្មណ៍ផាសុកភាពដល់នាងឲ្យបានច្រើនតាមតែអាចធ្វើបានក្នុងពេលរួមភេទ ព្រោះថា ការថប់អារម្មណ៍ចំពោះមនុស្សស្រីនឹងបង្កើតបានជាការខ្លាចឈឺចាប់ក្នុងពេលរួមភេទតែម្តង។ តែបើសិនជាមិនប្រសិទ្ធភាពទៀតនោះ វាគួរតែដល់ពេលទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តីហើយ៕