ការរលាកក្បាលលិង្គច្រើនតែកើតមាន និងរកឃើញលើបុរសដែលមិនទាន់កាត់ស្បែកគ្រប់ក្បាលលិង្គ។ ការដែលមិនមានអនាម័យ ឬលាងសម្អាតក្បាលលិង្គបានល្អអាចក្លាយទៅជាហេតុនាំអោយបាក់តេរី ឬមេរោគផ្សេងៗបង្ករោគនៅលើក្បាលលិង្គបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះមូលហេតុជំងឺមួយចំនួនក៏អាចធ្វើអោយប្រឈមនឹងការរលាកក្បាលលិង្គកាន់តែច្រើនដែរជាពិសេសជំងឺទឹកនោមផ្អែមតែម្តង។
ការមានប្រតិកម្មទៅនឹងសារធាតុគីមីក៏អាចជាដើមហេតុរលាកក្បាលលិង្គដែរ ដូចជាសារធាតុគីមីចេញពីសាប៊ូដុសខ្លួន ឬផលិតផលផ្សេងៗទៀតដែលប៉ះពាល់នឹងក្បាលលិង្គ។
ការបង្ករោគ (ជាពិសេសមេរោគផ្សិត) និង ការរលាកសន្លាក់បែបប្រតិកម្មនឹងអ្វីមួយក៏អាចបណ្តាលអោយរលាកនៅជុំវិញក្បាលលិង្គផងដែរ។ ចំណែកឯជំងឺកាមរោគមួយចំនួនសុទ្ធតែអាចមានរោគសញ្ញាស្រដៀងគ្នានឹងរលាកក្បាលលិង្គនេះតែម្តង (ក្រហម រមាស់) ប៉ុន្តែវាមិនបង្កអោយរលាកក្បាលលិង្គពិតប្រាកដនោះទេ។
ចំពោះរោគសញ្ញានៃការរលាកក្បាលលិង្គពិតប្រាកដវិញភាគច្រើនក្បាលលិង្គនោះគឺក្រហម ឬហើមតិចតួច, រមាស់, មានកន្តួល និងរលាក ឬឈឺចាប់នៅជុំវិញក្បាលលិង្គនោះតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ពេលខ្លះវាក៏មានហូរទឹករំអិលមានក្លិនស្អុយចេញពីក្បាលលិង្គផងដែរ៕