ចែករំលែក
  • 54
  •  
  •  

ការភ្ញាក់ពីគេងមកមានអាការៈឈឺឈៀបៗ ឬដូចម្ជុរចាក់ គឺជារឿងកើតមានជាញឹកញាប់ជាពិសេសនៅពេលដែលអ្នកគេងក្នុងជំហរតែមួយពេញមួយយប់។ វាអាចជាបញ្ហាមួយបើសិនជាវាមិនបាត់ទៅវិញ ឬកើតឡើងជាប់ពេញមួយថ្ងៃ។ មនុស្សយើងមិនខ្វល់ឡើយអំពីរឿងនេះ។ ប៉ុន្តែវាគឺជារឿងដែលរំខានដល់ការរស់នៅ។ ជាអកុសល្យ វាប្រហែលជារោគសញ្ញាមួយនៃជំងឺក្នុងខ្លួន ដែលអ្នកត្រូវខ្វល់ខ្វាយដើម្បីកុំឲ្យវាទៅជាធ្ងន់ធ្ងរទាន់។ ការឈឺចាប់ទាំងនេះ អាចកើតឡើងដោយសារតែជំងឺសរសៃប្រសាទ ហើយក៏ត្រូវចាត់ទុកថាវាជាជំងឺធ្ងន់ដែរ។ ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួនតូចដែលអ្នកគួរដឹងអំពីជំងឺសរសៃប្រសាទចុងដៃចុងជើង៖

បាត់បង់ ឬខ្សោយការប្រើប្រាស់ដៃជើង និងតុល្យភាពរាងកាយ

សរសៃប្រសាទបញ្ជាក្នុងរាងកាយគឺជាសរសៃមួយដែលទទួលខុសត្រូវលើចលនាឆន្ទៈរបស់សាច់ដុំដូចជានៅពេលដើរជាដើម។ នៅពេលដែលសរសៃប្រសាទនេះខូច វាអាចធ្វើឲ្យខ្សោយ និងមិនអាចដើរបានត្រឹមត្រូវ ដែលជាហេតុនាំឲ្យរំខានដល់របៀបរស់នៅប្រចាំថ្ងៃបាន។ 

កង្វះការគ្រប់គ្រងប្លោកនោម

ថ្វីបើរឿងនេះប្រហែលជាមិនមែនរោគសញ្ញាដំបូងនៃជំងឺសរសៃប្រសាទចុងដៃចុងជើងក៏ដោយ តែមានមនុស្សច្រើនណាស់ដែលមានជំងឺនេះ។ ការដែលមិនអាចគ្រប់គ្រងការនោមបាន បញ្ជាក់បានថា សរសៃប្រសាទរបស់អ្នកមិនបានបញ្ជូនសញ្ញាទៅខួរក្បាលឲ្យបានដឹងឡើយ។ វាក៏ជាអ្វីដែលបញ្ជាក់ថា ជំងឺកំពុងតែវិវត្តន៍ទៅមុខដែរ។ 

មានអារម្មណ៍ស្ពឹកៗបន្តិចម្តងៗ

រោគសញ្ញាមួយផ្សេងទៀតដែលជាប់ទាក់ទងនឹងជំងឺសរសៃប្រសាទចុងដៃចុងជើង ដែលអ្នកគួរតែខ្វល់ខ្វាយនោះគឺ អារម្មណ៍ស្ពឹកៗ ឬដូចមានម្ជុរចាក់។ វាអាចចាប់ផ្តើមគ្រប់កន្លែងក្នុងរាងកាយ បន្ទាប់មករាលដាលទៅកន្លែងផ្សេងៗទៀតដូចជា ប្រអប់ដៃ ជើង និងប្រអប់ជើង។ នៅពេលអ្នកសម្គាល់ឃើញអាការៈនេះហើយ យកល្អគួរតែទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាល។ 

ឈឺចាប់ភ្លាមៗ

តើអ្នកធ្លាប់មានអារម្មណ៍ឈឺចាប់នៅផ្នែកណាមួយនៃរាងកាយដោយមិនបានដឹងមុនទេ? វាប្រហែលជាបញ្ជាក់ថា សរសៃប្រសាទអ្នកបញ្ជូនសញ្ញាខុសទៅខួរក្បាល ដូច្នេះវានឹងធ្វើឲ្យមានការឈឺចាប់ភ្លាមៗតែម្តង។ ការឈឺចាប់បែបចាក់ៗច្រើនតែកើតឡើងនៅជើង។ វាក៏អាចមានអារម្មណ៍ឈឺដែរនៅពេលមានការភ្ញោចធម្មតា។ 

ពិបាកគេង

សម្រាប់អ្នកដែលកំពុងតែមានជំងឺសរសៃប្រសាទចុងដៃចុងជើងគឺពិបាកគេងណាស់ ដោយសារតែពួកគេមានអារម្មណ៍រហូតចំពោះជើងរបស់ពួកគេ។ អារម្មណ៍នៃអាចជាការឈឺចាប់ភ្លាមៗ នៅពេលអ្នកគេង។ ដូច្នេះវាពិបាកនឹងគេងបានលក់ស្រួលណាស់។ 

ការបង្ករោគនៅជើង

ចាប់តាំងពីមានការខូចខាតសរសៃប្រសាទរួចមក ការបង្ករោគអាចកើតឡើងនៅជើងដែរ។ រឿងនេះដោយសារតែមិនសូវមានលំហូរឈាមគ្រប់គ្រាន់ទៅជើង ដែលវាមិនគ្រប់គ្រាន់សម្រាប់ទទួលបានការចិញ្ចឹម ឬជួសជុលជាលិកា ឬសរសៃប្រសាទដែលបានខូចខាតនោះ។ ហេតុដូច្នេះហើយ អ្នកជំងឺសរសៃប្រសាទចុងដៃចុងជើងច្រើនតែមានបញ្ហាទៅលើប្រអប់ជើងពួកគេតែម្តង៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here