នៅពេលដែលកូនចាប់ផ្តើមធំ អ្នកនឹងអាចទិញប្រដាប់ប្រដាល់លេងឲ្យគេលេងហើយ ដូចនេះអ្នកត្រូវតែជ្រើសរើសឲ្យបានប្រយ័ត្ន ព្រោះមានប្រដាប់ប្រដាល់លេងខ្លះអាចធ្វើឲ្យកូនអ្នកឆ្លាតដោយមិនដឹងខ្លួន។ តើគួរតែទិញអ្វីឲ្យកូនលេងទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បាល់
កូនដែលមានអាយុចាប់ពី៧ខែឡើងទៅ អ្នកអាចទិញបាល់ឲ្យកូនលេងបាន ព្រោះវាអាចរមៀល ថែមទាំងមានពណ៌ចំរុះជាច្រើនដែលអាចទាក់ទាញកូនឲ្យចាប់ ប៉ះ និងទាត់ទៀតផង។
សត្វជ័រដែលអូសដើរបាន
នៅពេលដែលកូនលេងសត្វប្រភេទនេះ យូរទៅកូននឹងអាចចាប់ផ្តើមស្វែងយល់ថាតើហេតុអ្វីបានជាវាចេះដើរ នោះយូរទៅកូននឹងមានប្រាជ្ញាឆ្លាតវៃជាមិនខានឡើយ ដោយអ្នកអាចឲ្យកូនលេងនៅពេលដែលគេមានអាយុចាប់ពីមួយឆ្នាំឡើងទៅ។
សង់ផ្ទះ
សង់ផ្ទះនេះគឺមានពណ៌ច្រើន ហើយក៏អាចសង់បានជាច្រើនប្រភេទដែរ ដូចនេះកូននឹងមានគំនិតច្នៃប្រឌិតខ្ពស់ក្រោយពេលដែលគេលេងយូរ វាស័ក្តិសមសម្រាប់កូនដែលមានអាយុចាប់ពី៦ខែឡើងទៅ។
ឡាន
អ្នកអាចទិញឡានអាគុយឲ្យកូនបើកលេងបាននៅពេលដែលគេមានអាយុពី២ឆ្នាំឡើងទៅ នោះគេនឹងអាចចាប់ផ្តើមស្គាល់ពីឡាន និងរបៀបបើកហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)